Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​ចុងក្រោយ មុន​បិទ​រដូវកាល Juventus ចាញ់ Fiorentina 2-0

Published

on

ថ្វី​ត្បិត​តែ Juventus បាន​បញ្ចប់​យុទ្ធនាការ Serie A របស់​ខ្លួន​នៅ​រដូវកាល​នេះ ជា​មួយ​នឹង​ចំណាត់​ថ្នាក់​លេខ 4 ដែល​អាច​មាន​កៅ​អី​លេង UEFA Champions League រដូវកាល​ក្រោយ​ក៏​ដោយ តែ​ក្រុម​របស់​ពួក​គេ​បាន​ចាញ់​ក្នុង​ការ​ប្រកួត​ចុងក្រោយ​បង្អស់​ជា​មួយ​ក្លឹប Fiorentina និង​បង្ហាញ​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​ខុស​ពី​រដូវកាល​មុន។

នៅ​រដូវកាល​មុន Juventus បញ្ចប់​រដូវកាល​ជា​មួយ​នឹង​ចំណាត់​ថ្នាក់​លេខ 4 ដូច​គ្នា ប៉ុន្តែ​ពួក​គេ​មាន​គ្រាប់​បាល់​សរុប 77 គ្រាប់ ប៉ុន្តែ​រដូវកាល​នេះ​មាន​ត្រឹមតែ 57 គ្រាប់​ប៉ុណ្ណោះ។

ការ​ប្រកួត​ចុងក្រោយ​របស់ Juventus គឺ​ត្រូវ​លេង​ត​ទល់​ជា​មួយ​ក្រុម Fiorentina ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់ 7 នៃ​តារាង​ក្របខណ្ឌ Serie A។ ក្នុង​ការ​ប្រកួត​បញ្ចប់​ចុងក្រោយ​មុន​បិទ​រដូវកាល ជា​ទូទៅ​ក្រុម​ទាំងអស់​តែងតែ​​ព្យាយាម​យក​ជ័យ​ជំនះ ដែល​អាច​ចាត់​ទុក​ថា ជា​កិត្តិយស​មួយ​សម្រាប់​អ្នក​គាំទ្រ។ ទោះ​ជា​យ៉ាង​ណា ក្លឹប​សេះបង្កង់ Juventus បាន​ភ្លាត់​ចាញ់ Fiorentina ក្នុង​លទ្ធផល 2 ទល់​នឹង 0។

គ្រាប់​បាល់​បើក​ឆាក​ក្នុង​ការ​ប្រកួត កើត​ឡើង​នៅ​នាទី​ទី 45 តាម​រយៈ​ការ​ស៊ុត​បញ្ចូលទី​ពី​កីឡាករ Alfred Duncan។ មួយ​គ្រាប់​ចុងក្រោយ ធ្វើបាន​ដោយ​កីឡាករ Nico Gonzalez នៅ​នាទី 90។ លទ្ធផល​​នេះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​ក្លឹប Fiorentina មាន​កៅ​អីលេង​ពាន Europa League នៅ​រដូវ​កាល​ក្រោយ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២