បាល់ទាត់អន្តរជាតិ
ទស្សនាវីដេអូ PSG ប្រកាសបន្តកុងត្រាជាមួយ Kylian Mbappe ដល់ឆ្នាំ 2025

នៅទីបំផុត មន្ទិលសង្ស័យ ត្រូវបានបកស្រាយជាផ្លូវការណ៍ហើយ។ Kylian Mbappe បានបដិសេធការផ្លាស់ទៅលេងនៅ Real Madrid ហើយបានចុះកុងត្រាថ្មីរយៈពេល 3 ឆ្នាំជាមួយក្លឹបយក្សបារាំង Paris Saint-Germain។
មានពាក្យចចាមអារ៉ាមជាយូរមកហើយថា កីឡាករវ័យ 23 ឆ្នាំ Kylian Mbappe នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់បានបដិសេធការការផ្ទេរនោះ ហើយស្នាក់នៅ Parc des Princes បន្តទៀត។
PSG បានប្រកាសព័ត៌មាននេះភ្លាមៗ បន្ទាប់ពីចរចារារាំង Kylian Mbappe ឲ្យបន្តកុងត្រាថ្មី ដែលការប្រកាសនេះធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ មុនពេលចាប់ផ្តើមការប្រកួតចុងក្រោយនៃរដូវកាលនេះរបស់ពួកគេប៉ះក្លឹប Metz កាលពីរំលងអាធ្រាតយប់មិញនេះ។
ទស្សនាវីដេអូនៃការប្រកាសកុងត្រាថ្មីរបស់ Kylian Mbappe ខាងក្រោមនេះ។
ប្រភព: 90 Min