បាល់ទាត់អន្តរជាតិ
Cristiano Ronaldo នឹងអវត្តមានក្នុងការប្រកួតចុងក្រោយជាមួយ Crystal Palace ថ្ងៃនេះ!!!

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងមិនមានឈ្មោះសម្រាប់ការប្រកួតចុងក្រោយរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងក្របខណ្ឌ Premier League ដែលប្រកួតនៅវេលាម៉ោង 10 ថ្ងៃនេះទេ។ របាយការណ៍របស់ Athletic បានអះអាងថា Ronaldo មានបញ្ហាត្រគាក ដែលមិនអាចចូលលេងបាន។
ប្រកួតមុន ក្លឹបបិសាចក្រហមទទួលការបរាជ័យយ៉ាងចាស់ដៃ ជាមួយនឹងលទ្ធផល 4-0 ក្រោមថ្វីជើងរបស់ Brighton កាលពីពីរសប្តាហ៍មុន។ បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United លើសពិន្ទុក្រុមញញួរធំ West Ham តែពីរពិន្ទុប៉ុណ្ណោះ ហើយនៅសល់មួយប្រកួតដូចគ្នា។
ក្លឹបញញួរធំដែលដឹកនាំដោយលោក David Moyes អាចដណ្ដើមកន្លែងរបស់បិសាចក្រហម Manchester United និងមានឱកាសសម្រាប់លេង Europa League នៅឆ្នាំក្រោយ ប្រសិនបើពួកគេឈ្នះ ហើយក្រុមរបស់លោក Ralf Rangnick ស្មើ រឺចាញ់ Crystal Palace។ ពេលនោះបិសាចក្រហមនឹងមានឱកាសលេងត្រឹមតែពាន Europa Conference League ប៉ុណ្ណោះ នៅរដូវកាលក្រោយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi