បាល់ទាត់អន្តរជាតិ
Son Heung-min ក្លាយជាកីឡាករអាស៊ីដំបូងគេបង្អស់ដែលឈ្នះស្បែកជើងមាសនៅ Premier League

ស្បែកជើងមាសសម្រាប់ក្របខណ្ឌ Premier League នៅរដូវកាលនេះ ត្រូវបានបែងចែកជាពីរ ដែលកីឡាករមានគ្រាប់បាល់ច្រើនស្មើគ្នា។ រដូវកាលមុន អ្នកឈ្នះមានតែម្នាក់ប៉ុណ្ណោះ គឺ Harry Kane ដែលមានគ្រាប់បាល់លើសគេ 23 គ្រាប់។
ដោយឡែក Mohamed Salah របស់ហង្សក្រហម Liverpool និង Son Heung-min របស់មាន់ខ្នាយមាស Tottenham មានគ្រាប់បាល់ 23 គ្រាប់ដូចគ្នា ដូច្នេះអ្នកឈ្នះស្បែកជើងមាស Premier League សម្រាប់ឆ្នាំ 2021-22 នេះ គឺមានពីរនាក់។
ដំបូងឡើយ Mohamed Salah មានគ្រាប់បាល់នាំមុខកីឡាករណាៗទាំងអស់ និងច្រើនជាង Son Heung-min ផងដែរ ប៉ុន្តែរយៈពេលដ៏ខ្លី Son បានតាមទាន់គ្រាប់បាល់ និងបានស្បែកជើងមាសដែរ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺគ្រាប់បាល់ទាំង 23 គ្រាប់របស់ Son Heung-min គ្មានគ្រាប់ប៉េណាល់ទីឡើយ ខណៈដែល 23 គ្រាប់របស់ Mohamed Salah មានបាល់ប៉េណាល់ទី 5 គ្រាប់នៅក្នុងនោះ។
Son Heung-min គឺជាកីឡាករអាស៊ីដំបូងគេ ដែលឈ្នះស្បែកជើងមាសសម្រាប់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ដោយបញ្ចប់រដូវកាលជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 23 គ្រាប់។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់