បាល់ទាត់អន្តរជាតិ
Bayern Munich ប្រកាសពីការចុះហត្ថលេខាលើកីឡាករ Noussair Mazraoui ពីក្លឹប AFC Ajax

កុងត្រារបស់ខ្សែការពារកណ្ដាល Noussair Mazraoui បានផុតកំណត់នៅរដូវក្តៅនេះ ហើយគាត់ធ្លាប់បានសម្លឹងមើល និងគ្រោងទុក ដើម្បីចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ប៉ុន្តែពេលនេះ គាត់ប្ដូរចិត្តវិញ និងបានជ្រើសរើសផ្ទេរទៅកាន់ក្របខ័ណ្ឌ Bundesliga ជាមួយនឹង Bayern Munich។
Noussair Mazraoui គឺជាខ្សែការពារសញ្ជាតិម៉ារ៉ុកកាត់ហូឡង់ ដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Ajax នេះផ្ទាល់តែម្ដង។ កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការជំនួសកន្លែងរបស់ Niklas Sule ដែលបានចាកចេញកាលពីពេលថ្មីៗកន្លងទៅ។
ថ្លែងទៅកាន់គេហទំព័រផ្លូវការណ៍របស់ក្លឹបថ្មី Noussair Mazraoui បាននិយាយថា “ការពិភាក្សាលើកដំបូងជាមួយ FC Bayern ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួមជាមួយក្លឹបដ៏ធំបំផុតមួយនៅអឺរ៉ុប។ FC Bayern ទើបតែក្លាយជាម្ចាស់ជើងឯកនៃលីគអាឡឺម៉ង់រយៈពេល 10 ឆ្នាំជាប់ៗគ្នា ហើយក៏ជាក្លឹបដែលស្ថិតក្នុងចំណោមក្លឹបដែលប្រជែង ដើម្បីឈ្នះពាន UEFA Champions League នៅរដូវកាលក្រោយផងដែរ។ ខ្ញុំបានជ្រើសរើសក្លឹបនេះ ព្រោះខ្ញុំអាចឈ្នះពានរង្វាន់ដ៏ធំបំផុតនៅទីនេះ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi