បាល់ទាត់អន្តរជាតិ
អតីតខ្សែការពារ Marcos Rojo របស់បិសាចក្រហម ជក់បារី និងផឹកស្រា ដើម្បីអបអរក្រុមរបស់ខ្លួនដែលបានឈ្នះពាន

អតីតខ្សែការពារ Marcos Rojo របស់ក្រុមបិសាចក្រហម Manchester United បានជក់បារី និងផឹកស្រា បន្ទាប់ពីចប់ការប្រកួត ក្នុងក្របខណ្ឌ Copa de la Liga Profesional វគ្គផ្ដាច់ព្រ័តកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីបានជួយក្រុម Boca Juniors ឲ្យលើកពាន ក្នុងការទទួលជ័យជម្នះ 3-0 លើក្រុម Tigre។
គួររំលឹកផងដែរថា Marcos Rojo បានផ្ទេរពីក្លឹបបិសាចក្រហម Manchester United មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ ដោយចូលរួមជាមួយ Boca Juniors កាលពីដើមឆ្នាំ 2021។
ខ្សែការពារសញ្ជាតិអាហ្សង់ទីនរបស់នេះ បច្ចុប្បន្នមានវ័យ 32 ឆ្នាំ ធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិតាំងពីឆ្នាំ 2011 រហូតដល់ឆ្នាំ 2019 និងធ្លាប់បានបង្ហាញខ្លួនចំនួន 61 ប្រកួត។ គាត់ធ្លាប់ស៊ុតបញ្ចូលទៅឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបាន 3 គ្រាប់ ក្នុងនាមជាខ្សែការពារកណ្ដាល។
ប្រភព: Goal