បាល់ទាត់អន្តរជាតិ
Arsenal ចាប់អារម្មណ៍ចង់បានខ្សែបម្រើ Youri Tielemans
រដូវកាលនេះ ប្រហែលជារដូវកាលចុងក្រោយហើយ សម្រាប់ខ្សែបម្រើ Youri Tielemans ជាមួយក្លឹបបច្ចុប្បន្ន Leicester City ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនថា គាត់នឹងផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ Arsenal។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតលើកុងត្រាបច្ចុប្បន្នរបស់គាត់ ជាមួយក្លឹបកញ្ជ្រៀងខៀវ។ Tielemans ត្រូវបានគេរាយការណ៍ថា បានច្រានចោលការផ្តល់កុងត្រាថ្មី ជាមួយក្លឹប Leicester City។
យ៉ាងណាមិញ Arsenal មិនទាន់មានភាពច្បាស់លាស់ 100% ចំពោះការនាំយកខ្សែបម្រើឆ្នើមរូបនេះឡើយ ខណៈដែល Tielemans កំពុងសម្លឹងទៅរកការផ្ទេរទៅកាន់ក្លឹបដែលមានកៅអីលេង UEFA Champions League។
កីឡាករវ័យ 25 ឆ្នាំ Youri Tielemans បានបង្ហាញខ្លួន 32 ប្រកួតសម្រាប់ក្លឹប Leicester City ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ 6 គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង។ គាត់ក៏បានជួយក្លឹបឲ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Europa Conference League ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ