បាល់ទាត់អន្តរជាតិ
Jarrod Bowen ធ្លាប់តាំងខ្លួនជា David Beckham ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង

Jarrod Bowen បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីក្ដីស្រមៃដ៏ធំរបស់ខ្លួនបានសម្រេច ដោយទទួលបានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងបំផុតរបស់ខ្លួន។
ខ្សែប្រយុទ្ធរបស់ក្លឹបញញួរធំ West Ham រូបនេះ គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ក្រុមតោកំណាចអង់គ្លេស និងធ្លាប់បានស្លៀកពាក់ដូច David Beckham កាលពីក្មេង ហើយគាត់ធ្លាប់ទស្សនាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយនៅក្នុងតៀមស្រា។
ពេលនេះ Jarrod Bowen ទទួលបានឱកាសដ៏អស្ចារ្យ ក្នុងការក្លាយជាកូនក្រុមរបស់លោក Gareth Southgate មុនព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំ 2022 ដោយត្រូវចូលលេងសម្រាប់ពាន Nations League ដែលក្រុមតោកំណាចអង់គ្លេស ប៉ះជាមួយហុងគ្រី អាល្លឺម៉ង់ និងអ៊ីតាលី។
Bowen ដែលបច្ចុប្បន្នមានវ័យ 25 ឆ្នាំបាននិយាយថា “វាហាក់ដូចជាមិនមែនជាការពិតទេ។ ខ្ញុំតែងតែចង់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែការជាប់ក្នុងក្រុមជម្រើសជាតិ គឺពិបាកជាងអ្វីៗទាំងអស់នៅក្នុងពិភពបាល់ទាត់។ គ្រប់គ្នារំជួលចិត្ត ហើយបងប្អូនខ្ញុំ ឪពុកខ្ញុំស្រក់ទឹកភ្នែក”។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា “ក្នុងអំឡុងការប្រកួត World Cup ចុងក្រោយ ខ្ញុំបាននៅក្នុងហាងស្រាជាមួយមិត្តរួមការងាររបស់ខ្ញុំ នៅពេលដែល Harry Kane បានស៊ុតបាល់បញ្ចូលទីឈ្នះទល់នឹងទុយនេស៊ី ហើយគ្រប់គ្នាគ្រវែងស្រាបៀរឡើង។ ដូច្នេះខ្ញុំតែងតែជាអ្នកគាំទ្រដ៏ធំរបស់អង់គ្លេស”។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023