បាល់ទាត់អន្តរជាតិ
Mikel Arteta ប្រាប់ឲ្យ William Saliba ត្រូវតែត្រឡប់មក Arsenal វិញ!!!

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានទទូចថា កីឡាករខ្ចីជើង William Saliba ត្រូវតែត្រឡប់មកក្លឹបវិញ បន្ទាប់ពីការខ្ចីជើងជាមួយ Marseille ត្រូវបញ្ចប់ ខណៈខ្សែការពាររូបនេះ មានការស្ទាក់ស្ទើរមិនចង់មក Arsenal វិញឡើយ។
Saliba ដែលកំពុងលេចធ្លោរខ្លាំងនៅលីគបារាំង បានចំណាយពេលពីររដូវកាលកន្លះ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Marseille។ ខ្សែការពាររូបនេះ បានផ្ទេរមក Arsenal កាលពីឆ្នាំ 2019 ក្នុងតម្លៃ 27 លានផោន ប៉ុន្តែមិនត្រូវបាន Arsenal ប្រើប្រាស់ឡើយ។ ប៉ុន្តែពេលនេះ ក្លឹបកាំភ្លើងធំហាក់ដូចជាត្រូវការ William Saliba សម្រាប់រដូវកាលក្រោយ។
កីឡាករវ័យ 21 ឆ្នាំរូបនេះចង់ក្លាយជាកីឡាករពេញសិទ្ធិរបស់ក្លឹប Marseille ដោយគាត់អាចលេង UEFA Champions League នៅរដូវកាលក្រោយផងដែរ។
ដោយឡែក Arsenal មិនមានកៅអី UCL នៅរដូវកាលក្រោយឡើយ ព្រោះមិនអាចប្រជែងយក Top 4 បាននៅ Premier League។ William Saliba បាននិយាយថា “ខ្ញុំចង់លេង UEFA Champions League។ ខ្ញុំមិនដែលបានលេងពាននេះទេ ហើយខ្ញុំចង់នៅទីនេះ (Marseille)”។
ប្រភព: 90 Min