បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Dortmund បញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Manchester City

កាលពីពេលថ្មីៗនេះ ក្លឹប Borussia Dortmund បានបញ្ជាក់ពីការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួនលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Manchester City គឺកីឡាករ Jayden Braaf ជាមួយនឹងកុងត្រារយៈពេលបីឆ្នាំ។
កីឡាករវ័យ 19 ឆ្នាំរូបនេះ ហាក់ដូចជាកំពុងដើរតាមគន្លងរបស់កីឡាករ Jadon Sancho របស់ក្លឹបបិសាចក្រហម Man Utd ដោយផ្លាស់ពីក្លឹប Manchester City ទៅកាន់ Borussia Dortmund។
គួររំលឹកផងដែរថា Borussia Dortmund បាននាំយក Jadon Sancho ពីឈុតយុវជនរបស់ក្លឹប Man City ហើយបានប្រែក្លាយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ឲ្យទៅជាខ្សែប្រយុទ្ធស្លាបដ៏កំពូលម្នាក់ មុនពេលលក់គាត់ទៅឲ្យក្លឹប Manchester United ហើយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។
ពេលនេះប្រហែលជា Borussia Dortmund ចង់ឃើញ Jayden Braaf អាចមានលទ្ធផលដូច Jadon Sancho ខណៈដែលរដូវកាលមុនខ្សែប្រយុទ្ធស្លាបរូបនេះ ត្រូវបាន Manchester City ដាក់ឲ្យខ្ចីជើងទៅកាន់ក្លឹប Udinese និងបង្ហាញខ្លួនបានត្រឹមតែបួនប្រកួតប៉ុណ្ណោះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!