Connect with us

បាល់ទាត់អន្តរជាតិ

AC Milan បដិសេធ​មិន​លក់ Rafael Leao ទៅ​ឲ្យ Real Madrid ឡើយ!!!

Published

on

នាយក​បច្ចេកទេស​របស់​ក្លឹប AC Milan លោក Paolo Maldini បាន​ព្រមាន​ថា ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចែកផ្លូវ​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Rafael Leao នៅ​រដូវ​ក្តៅ​នេះ​ទេ ស្រប​ពេល​ដែល​ក្លឹប Real Madrid កំពុង​ទាក់ទង​ចង់​បាន​កីឡាករ​រូប​នេះ។

ជា​មួយ​នឹង​ការ​បរាជ័យ​ក្នុង​ការចុះ​ហត្ថលេខា​លើ Kylian Mbappe និង Erling Haaland ក្លឹប​ស្ដេចស Real Madrid កំពុង​ស្វែង​រកគោលដៅ​ផ្ទេរ​ថ្មី​មួយ ហើយ​របាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​បង្វែររ៉ាដា​លើ Leao។

Rafael Leao រក​បាន 11 គ្រាប់ និង Assists 10 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 34 ប្រកួត ខណៈ​ដែល​បាន​ជួយ​ក្លឹប AC Milan ឲ្យ​ឈ្នះ​ជើង​ឯក Serie A ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។

មាន​ការ​បែក​ធ្លាយ​អំពី​ការ​ពិភាក្សា​ការ​ដេញថ្លៃ​រហូត​ដល់ 120 លានអឺរ៉ូ នាពេល​ថ្មីៗ​នេះ ប៉ុន្តែ Maldini បាន​ប្រាប់​ទៅ​កាន់​កាសែត La Gazzetta dello Sport ថា ក្លឹប AC Milan របស់​លោក​នឹង​លុបចោល​ការ​ដេញ​ថ្លៃ​ទាំង​អស់ ហើយ​បើ​ក្លឹប​ណា​នៅ​តែ​ចង់​បាន Rafael Leao គឺ​ដាច់​ថ្លៃ​ត្រឹម 150 លានអឺរ៉ូ​តែ​ម្ដង។

Maldini បាន​បន្ត​ទៀត​ថា​ Leao ជា​ពេជ្រ​ដែល​កំពុង​ឆ្នៃ។ គាត់​ជា​កីឡាករ​​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២