Connect with us

បាល់ទាត់ជាតិ

ទេពកោសល្យ​បែប​ណា បាន​ជា​អ្នកគាំទ្រ​ចង់​ឲ្យ​សហព័ន្ធ​កោះហៅ Loic Chan ចូល​ក្រុម​ជម្រើស​ជាតិ?

Published

on

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មាន​អ្នក​គាំទ្រ​ជា​ច្រើន ពិសេស​ប្រជាជន​កម្ពុជា​របស់​យើង​ដែល​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ បាន​ទទួច​ឲ្យ​ខាង​សហព័ន្ធ​បាល់ទាត់ ព្យាយាម​កោះហៅ​កីឡាករ​ដែល​មាន​ឈាម​ជ័រខ្មែរ កាត់​អ៊ឺរ៉ុប​ដែល​លេង​នៅ​ក្រៅ​ប្រទេស​មក​ជួយ​ក្រុម​ជម្រើស​ជាតិ។

ជា​ការពិត​ណាស់ បើ​យើង​ចោលភ្នែក​ក្រឡេក​មក​មើល​ប្រទេស​ជិត​ខាង​ដូច​ជា ថៃ, ម៉ាឡេស៊ី និង​ប្រទេស​ជា​ច្រើន​ទៀត​ដែល​រីក​ចម្រើន​លើ​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​អាស៊ាន តែងតែ​មាន​កីឡាករ​កូន​កាត់​ចូល​រួម។

កីឡាករ​កូន​កាត់​ដែល​លេង​នៅ​ក្រៅ​ប្រទេស នឹង​មាន​បទពិសោធន៍​ជា​ច្រើន​នៅ​តំបន់​អ៊ឺរ៉ុប មិន​ថា​បច្ចេកទេស កាយ​សម្បទារ និង​កម្លាំង​ក៏​ដូច​គ្នា។

ងាក​មក​មើល​ខ្សែ​បម្រើ​ប្រយុទ្ធ Loic Chan ដែល​មាន​ឪពុក​ជាជនជាតិ​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​បារាំង កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​អេស្ប៉ាញ​ជា​មួយ​នឹង​ឈុត​យុវជន​របស់​ក្លឹប RCD Mallorca ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេព្យកោសល្យ និង​ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ បាន​ស្នើ​ឲ្យ​សហព័ន្ធ​ព្យាយាម​កោះ​ហៅ​កីឡាករ​រូប​នេះ មកចូល​ក្រុម​ជម្រើស​ជាតិ​ឲ្យ​បាន។

លើស​ពី​នេះ​ទៅ​ទៀត Loic Chan នេះ ក៏​ធ្លាប់​ប្រាប់​ឪពុក​របស់​គាត់​លោក Maurice Chan ដែរ​ថា គាត់​ចង់​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​យើង ប្រសិន​បើ​សហព័ន្ធ​កោះហៅ។

សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​របស់ Loic Chan ខាងក្រោម

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២