Connect with us

បាល់ទាត់ជាតិ

អបអរ​សាទរ​ភ្នំពេញក្រោន លើក​ពាន Cambodian League Cup

Published

on

កាល​ពី​​មុន​នេះ​បន្តិច ក្លឹប​ភ្នំពេញ​ក្រោន និង​ក្លឹប​បាល់ទាត់​វិសាខា បាន​ធ្វើ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​សម្រាប់​ក្របខ័ណ្ឌ​កំពូល Cambodian League Cup។

ជា​លទ្ធផល ក្លឹប​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក Cambodian League Cup ប្រចាំ​ឆ្នាំ 2022 នេះ ដោយ​យក​ឈ្នះ​ក្លឹប​បាល់ទាត់​វិសាខា​ក្នុង​លទ្ធផល 2 ទល់នឹង 1។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពោរពេញ​ដោយ​ភាព​ស្វិត​ស្វាញ​យ៉ាង​ខ្លាំង និង​មាន​ស្ថិតិ​គ្រប់គ្រង​បាល់ ក៏​ដូច​ជា​​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់​ប្រហាក់​ប្រហែល​គ្នា។ នៅ​ក្នុង​តង់ទីមួយ មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ដោយ​ក្រុម​ទាំង​ពីរ​រក្សា​លទ្ធផល​សូន្យ ទល់នឹង​សូន្យ។

គ្រាប់​បាល់​មួយ​គ្រាប់​បើកឆាក​របស់​ភ្នំពេញ​ក្រោន រក​បាន​ដោយ​ខ្សែប្រយុទ្ធ​ស្លាប ប្រាក់ ធីវ៉ា នៅ​នាទីទី 49។ ប៉ុន្តែ​ក្រោយ​មក​ទៀត នៅ​នាទីទី 82 ខ្សែការពារ មហាម៉េត ខាន់ស៍ បាន​តែត​មួយ​មគ្រាប់​តាម​ស្មើ។ មិន​យូរ​ប៉ុន្មាន​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន យូ ដាយ របស់​ភ្នំពេញ​ក្រោន បាន​ស៊ុត​ពី​ចម្ងាយ​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត​នៅ​នាទីទី 86។ លទ្ធផល 2-1 នេះ ក៏​បន្ត​រហូត​ចប់​ការ​ប្រកួត។

ការ​ឈ្នះពាន​នេះ​ដែរ អាច​និយាយ​បាន​ថា ភ្នំពេញ​ក្រោន គឺ​ជា​ក្រុម​ដំបូង​គេ​បង្អស់ ដែល​បាន​លើកពាន Cambodian League Cup គិត​ចាប់​តាំង​ពី​ការ​បង្កើត​ពាន​នេះ​កាល​ពី​ឆ្នាំ 2021 តែ​ត្រូវ​អាក់ខាន ដោយ​សារបញ្ហា COVID-19 ហើយ​ទើប​នឹង​រៀបចំ​ឡើង​នៅ​ឆ្នាំ 2022 នេះ។

ដោយ: X-Sport

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២