Connect with us

បាល់ទាត់អន្តរជាតិ

Steven Gerrard ណែនាំ​ឲ្យ​ក្លឹប​ហង្សក្រហម Liverpool ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ថ្មី បន្ទាប់​ពី​បរាជ័យ​នៅ UCL

Published

on

លោក Steven Gerrard ដែល​ធ្លាប់​ជាអតីត​វីរៈបុរស​របស់​ក្លឹប​ហង្សក្រហម បាន​ជម្រុញ​ឲ្យ​ក្លឹប Liverpool ចុះ​ហត្ថលេខា​នាំ​យក​ខ្សែបម្រើ​ចំណូល​ថ្មី បន្ទាប់​ពី​មើល​ឃើញ​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត ក្រោម​ថ្វីជើង​របស់ Real Madrid។

Gerrard ជឿជាក់​ថា Liverpool ត្រូវ​រក​ខ្សែ​បម្រើ​ដ៏​មាន​ទេពកោសល្យ ដែល​អាច​រក​គ្រាប់​បាល់​បាន ដើម្បី​បន្ធូរ​បន្ថយ​បន្ទុក​រក​គ្រាប់បាល់​សម្រាប់​ខ្សែប្រយុទ្ធ។

កាល​ពី​ប្រកួត​ម្សិល​មិញ​នេះ ហង្សក្រហម Liverpool មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់ និង​គ្រប់គ្រង​ការ​ប្រកួត​ច្រើន​ជាង Real Madrid។ ពួក​គេ​មាន​ស្ថិតិ​ស៊ុត​បញ្ចូលទី​រហូត​ដល់ 24 ដង ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​អ្នកចាំទី​ឆ្នើម​ប្រចាំ​ការ​ប្រកួត (Man of the Match) Thibaut Courtois។

ក្រោយ​មក មាន​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ដែល Naby Keita អាច​រក​គ្រាប់​បាល់​បាន ដោយ​ឈរ​ស៊ុត​ម្នាក់ឯង​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ខ្សែបម្រើ​រូប​នេះ បែរ​ជា​ស៊ុត​បាញ់​ចាប​ឡើង​ទៅ​លើ។

បន្ទាប់​​ពី​បាន​មើល​ការ​ប្រកួត​បញ្ចប់​ទៅ​ហើយ​នោះ Gerrard មាន​អារម្មណ៍​ថា Liverpool កង្វះខ្សែបម្រើ​ដែល​អាច​មាន​សមត្ថភាព​ស៊ុតបញ្ចូលទី ហើយ​គាត់​ជឿថា ក្លឹប​ហង្សក្រហម​នឹង​ប្រសើរ​ឡើង បើ​ពួក​គេ​អាច​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែបម្រើ​ចំណូល​ថ្មី​បាន។

តាម​គំនិត​របស់ Steven Gerrard ប្រហែល​ជា​គាត់​ចង់​ចង្អុល​បង្ហាញ​ឲ្យ​ក្លឹប​ហង្សក្រហម​ព្យាយាម​យក​ខ្សែ​បម្រើ​ដែល​មាន​ភាព​លេចធ្លោរ និង​សមត្ថភាព​ដូច Kevin De Bruyne រឺ Phil Foden ជា​ដើម។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២