Connect with us

បាល់ទាត់អន្តរជាតិ

Ibrahima Konate សង្ឃឹម​ថា គាត់​នឹង​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​បារាំង

Published

on

ខ្សែ​ការពារ​ក្រុម​ហង្សក្រហម Liverpool កីឡាករ Ibrahima Konate កំពុង​រង់ចាំ​ការ​ទាក់ទង ពី​សំណាក់​លោក Didier Deschamps ខណៈ​ដែល​គាត់​សង្ឃឹម​ថា គាត់​នឹង​ជោគជ័យ​នៅ World Cup ជា​មួយ​ក្រុមជម្រើស​ជាតិ​បារាំង។

Konate បាន​ស្ថិត​ក្នុង​រដូវកាល​ដ៏​អស្ចារ្យ​នៅ Anfield បន្ទាប់​ពី​ការ​ផ្ទេរ​របស់​គាត់​ពី RB Leipzig ហើយ​ភាព​លេច​ធ្លោរ​របស់​គាត់​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​បាន​ធ្វើ​ឲ្យ​លោក Jurgen Klopp តែងតែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​ជា​គាត់​សម្រាប់​ជម្រើស​ដំបូង នៅ​ក្នុង​ការ​ប្រកួត​សំខាន់ៗ​របស់​ក្រុម ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ គាត់​បាន​ក្លាយ​ជា​ជម្រើស 11 នាក់​ដំបូង នៅ​ក្នុង​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផង​ដែរ។

Liverpool បាន​ចាញ់​ការ​ប្រកួត​ក្នុង​លទ្ធផល 1-0 ប៉ុន្តែ Konate បាន​លេង​ពេញ​មួយ​ប្រកួត​ដោយ​មិន​ប្ដូរ​ចេញ និង​មាន​ទម្រង់​លេង​ដ៏​ល្អ​ផង​ដែរ។ Ibrahima Konate សង្ឃឹមថា ការ​បង្ហាញ​ខ្លួន​របស់​គាត់​ជា​មួយ​ក្លឹប នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដែល​ក្រុម​ជម្រើស​ជាតិ​ត្រូវ​កោះហៅ​គាត់​ក្នុងពេល​ឆាប់ៗ​នេះ។

គួរ​ដឹង​ផង​ដែរ​ថា ខ្សែការពារ​វ័យ 23 ឆ្នាំ Ibrahima Konate កើត​នៅ​ទីក្រុង​ប៉ារីស។ គាត់​បាន​ធំធាត់​ឡើង​ដោយ​រស់​នៅ​ក្នុង​សង្កាត់​លេខ 11 នៃ​ទីក្រុង​ប៉ារីស ហើយ​ជា​កូន​ទីប្រាំពីរ ក្នុង​ចំណោម​បងប្អូន​ប្រាំបី​នាក់​ដែល​មាន​កំណើត​ពី​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ម៉ាលី។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២