បាល់ទាត់អន្តរជាតិ
Jurgen Klopp សន្យាថា នឹងនាំ Liverpool មកកាន់វគ្គផ្តាច់ព្រ័ត្រ UCL ម្ដងទៀត នៅឆ្នាំក្រោយ!!!

គ្រូបង្វឹកលោក Jurgen Klopp បានប្តេជ្ញាថា នឹងនាំ Liverpool ត្រឡប់មកកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ជាថ្មីម្ដងទៀតនៅរដូវកាលក្រោយ បន្ទាប់ពីក្រុមរបស់គាត់បានបរាជ័យជាមួយ Real Madrid ក្នុងការប្រកួតនាទីក្រុងប៉ារីសកាលពីម្សិលមិញនេះ។
ក្រុមហង្សក្រហម Liverpool មានបំណងសងសឹកការបរាជ័យចុងក្រោយរបស់ពួកគេ ក្នុងឆ្នាំ 2018 ប៉ុន្តែពួកគេទទួលបានការខកចិត្តជាថ្មីម្ដងទៀត ខណៈដែលក្លឹប Real Madrid នៅតែជាស្ដេចពាន UCL និងបានឈ្នះពាននេះជាលើកទី 14 របស់ខ្លួន។
កាលពីប្រកួតនោះដែរ ក្លឹបហង្សក្រហម Liverpool បានបង្កើតឱកាសដ៏ច្រើន ពីការរកគ្រាប់បាល់របស់ Mohamed Salah, Sadio Mane និង Diogo Jota ប៉ុន្តែត្រូវបានបដិសេធម្តងហើយម្តងទៀតដោយអ្នកចាទីឆ្នើម Thibaut Courtois។
មកទល់នឹងពេលនេះ Liverpool បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន 2 ដង ក្នុងចំណោម 3 ប្រកួតរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Jurgen Klopp។ យ៉ាងណាបុរសសញ្ជាតិអាឡឺម៉ង់រូបនេះ បានប្តេជ្ញាចិត្តថាក្រុមរបស់គាត់នឹងឡើងមកលេងវគ្គផ្ដាច់ព្រ័តបែបនេះ នៅរដូវកាលក្រោយ និងរហូតដល់គាត់ធ្លោយមាត់ឲ្យកក់សណ្ឋាគារឲ្យហើយ សម្រាប់វគ្គផ្ដាច់ព្រ័តឆ្នាំក្រោយទៀតផង។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona