បាល់ទាត់អន្តរជាតិ
Nottingham Forest ប្រូម៉ូតឡើងមកលេងនៅ Premier League ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល 23 ឆ្នាំ

ក្លឹប Nottingham Forest គឺជាក្លឹបផ្លូវការណ៍ចុងក្រោយ ដែលនឹងឡើងមកលេងនៅ Premier League សម្រាប់រដូវកាលក្រោយ ដែលវាជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានខកខានតាំងពីឆ្នាំ 1999 មកម្ល៉េះ។
Nottingham Forest ទទួលបានសិទ្ធិឡើងមកលេងក្របខ័ណ្ឌកំពូល បន្ទាប់ពីជ័យជម្នះជាមួយនឹងលទ្ធផល 1-0 វគ្គ Play-off ចុងក្រោយលើក្រុម Huddersfield Town ។
មួយគ្រាប់ដែលធ្វើឲ្យ Nottingham Forest ទទួលបានជ័យជម្នះ គឺជាគ្រាប់បាល់ទាត់បញ្ចូលទីខ្លួនឯង នៅនាទីទី 43 ដោយកីឡាករ Levi Colwill ដែលជាកីឡាករខ្ចីជើងពីក្លឹបតោខៀវ Chelsea។
នៅទីបំផុត Nottingham Forest បានត្រឡប់មក Premier League វិញហើយ បន្ទាប់ពីបាត់ខ្លួនអស់ 23 ឆ្នាំ។ Nottingham Forest គឺជាក្លឹបអង់គ្លេសដែលមានប្រវត្តិដ៏ត្រចះត្រចង់កាលពីអតីតកាល ដោយធ្លាប់បានឈ្នះពាន UEFA Champions League ពីរឆ្នាំជាប់គ្នា កាលពីឆ្នាំ 1979 និង 1980 ដោយកាលនោះដឹកនាំដោយគ្រូបង្វឹកលោក Brian Clough។
បច្ចុប្បន្ន Nottingham Forest ដឹកនាំដោយគ្រូបង្វឹក Steve Cooper ហើយត្រូវឡើងមករកការប្រកួតប្រជែងថ្មីនៅ Premier League ដែលស្ថិតក្នុងកម្រិតធំជាងមុន និងពិបាកជាងនៅ EFL Championship។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi