បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Bayern Munich ប្រកាសពីការចាកចេញរបស់ខ្សែបម្រើ Corentin Tolisso

កាលពីប៉ុន្មានម៉ោងមុននេះ ផេកផ្លូវការណ៍របស់ក្លឹប FC Bayern Munich បានប្រកាសពីការចាកចេញរបស់ Corentin Tolisso ដែលជាកីឡាករផុតកុងត្រាជាមួយក្លឹប ដោយភាគីទាំងពីររវាងកីឡាករ និងក្លឹបមិនអាចចរចាលើការបន្តកុងត្រាថ្មីបាន។
ខ្សែបម្រើសញ្ជាតិបារាំង Corentin Tolisso ធ្លាប់រួមរស់ជាមួយ Bayern Munich អស់រយៈពេល 5 ឆ្នាំមកហើយ និងធ្លាប់ឈ្នះពានស្ទើរគ្រប់យ៉ាងជាមួយក្លឹបយក្សអាឡឺម៉ង់នេះផងដែរ។ Tolisso ត្រូវបានក្លឹប Bayern Munich ចុះហត្ថលេខាមកពី Lyon កាលពីឆ្នាំ 2017។
បច្ចុប្បន្ន Corentin Tolisso ដែលមានវ័យ 27 ឆ្នាំ គឺជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះគាត់បានផុតកុងត្រាជាមួយក្លឹប ហើយប្រសិនបើក្លឹបណាចង់បានគាត់ គឺមិនចាំបាច់ត្រូវចំណាយប្រាក់លើការផ្ទេរនោះឡើយ។
មិនទាន់មានពាក្យចចាមអារ៉ាមច្បាស់ការណ៍ណាមួយ អំពីក្លឹបដែល Corentin Tolisso ត្រៀមនឹងចូលរួមនោះទេ សម្រាប់ពេលនេះ ប៉ុន្តែទំនងជាកីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងចាកចេញពីទឹកដីអាឡឺម៉ង់ ទៅការប្រកួតប្រជែងថ្មីដែលអាចជាលីគកំពូលរបស់អេស្ប៉ាញ, អ៊ីតាលី រឺអង់គ្លេស។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega