Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​លក់​ខ្សែបម្រើ​វ័យ 21 ឆ្នាំ​របស់​ខ្លួន​នៅ​រដូវក្ដៅ​នេះ!!!

Published

on

យោងតាម​សារព័ត៌មាន​អេស្ប៉ាញ Radio Marca បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ពិចារណា​ក្នុង​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែបម្រើ​វ័យ​ក្មេង Pedri នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។ កុងត្រា​បច្ចុប្បន្ន​របស់ Pedri ជា​មួយ Barcelona មាន​សុពលភាព​រហូត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ 2026។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា Barcelona បង្ហាញ​ចេតនា​នៃ​ការ​ចង់​លក់ Pedri បន្ទាប់​ពី​ពួក​គេ​បាន​បញ្ឈប់​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ។ Pedri មិន​មែន​ជា​ចំណែក​មួយ​សំខាន់របស់​ក្រុម​លោក Xavi Hernandez នៅ​រដូវកាល​នេះ​ឡើយ ដោយ​គេ​បាន​ចូល​លេងត្រឹមតែ 19 ប្រកួត​ប៉ុណ្ណោះ​ក្នុង​លីគ ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។

ខ្សែបម្រើ​ឆ្នើម​រូប​នេះ​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​របួស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខកខាន​មិន​អាច​បង្ហាញ​ទម្រង់​លេង​ឲ្យ​កាន់​តែ​លេច​ធ្លោរ​ជាង​មុន។ បើ​យោងតាម​គេហទំព័រ Transfermarkt គេ​បាន​ប៉ាន់​ស្មាន​តម្លៃ​ខ្លួន​នៃ​ការ​លក់ Pedri ប្រហែល​ជា 80 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២