បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមផ្តល់ឲ្យ Erik ten Hag ត្រឹមតែ 120 លានផោនប៉ុណ្ណោះ សម្រាប់ប្រើប្រាស់ក្នុងការរុះរើសក្រុម

លោក Erik ten Hag ត្រូវបានក្រុមបឹក្សាភិបាលផ្តល់ឲ្យទឹកប្រាក់មានកំណត់ត្រឹមតែ 120 លានផោន ដើម្បីចំណាយនៅរដូវក្តៅនេះ បើទោះបីជាបុរសសញ្ជាតិហូឡង់បានចង់រុះរើក្រុមទ្រង់ទ្រាយធំ និងត្រូវការកីឡាករចំណូលថ្មីចំនួន 6 នាក់ក៏ដោយ។
យ៉ាងណា ការងារកំពុងតែដំណើរការហើយរវាងលោក Ten Hag និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបបិសាចក្រហម ដោយពួកគាត់កំពុងកំណត់គោលដៅនាំយកខ្សែការពារកណ្តាល ខ្សែការពារស្តាំ ខ្សែបម្រើកណ្តាល និងខ្សែប្រយុទ្ធ។
Erik ten Hag មានអារម្មណ៍ថា ក្រុមបិសាចក្រហមត្រូវការការពង្រឹងជាច្រើនបន្ថែមទៀត ខណៈដែលបច្ចុប្បន្នក្រុមកំពុងស្ថិតក្នុងភាពដុនដាបរួចទៅហើយ នៅមុនពេលមកដល់របស់គាត់។ លើសពីនេះទៅទៀត Juan Mata, Paul Pogba, Edinson Cavani, Nemanja Matic និង Jesse Lingard សុទ្ធតែគ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។
ក្នុងការចាកចេញរបស់កីឡាករមួយចំនួនធំ ប្រាក់ពលកម្មសម្រាប់កីឡាករក៏បានចំណេញមួយកម្រិត ហើយក្លឹបគួរតែអាចផ្ដល់ឲ្យ Erik ten Hag ចំណាយបានប្រហែលជា 200 លានផោន។
ប្រភព: Metro