បាល់ទាត់អន្តរជាតិ
Arsene Wenger និយាយថា Salah និង Mane លេងដោយគ្មានជំនឿចិត្ត ពេលប្រកួតជាមួយ Real Madrid

លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅដ៏យូរអង្វែងរបស់ក្លឹបកាំភ្លើងធំ Arsenal ជឿថា Mohamed Salah និង Sadio Mane ខ្វះការជឿជាក់នៅក្នុងខ្លួន អំឡុងពេល Liverpool ចាញ់ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។
យ៉ាងណាមិញ ក្រុមរបស់លោក Jurgen Klopp បានចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត នៅឯកីឡដ្ឋាន Stade de France កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ខណៈដែលគ្រាប់បាល់របស់ Vinicius Junior គឺគ្រាប់បាល់ជ័យជម្នះ 1-0 របស់ Real Madrid។
Liverpool មានស្ថិតិស៊ុតចំនួន 24 ដង លើគូប្រកួត ប៉ុន្តែទម្រង់លេងដ៏ល្អរបស់ Thibaut Courtois បានរារាំងមិនឲ្យមានគ្រាប់បាល់កើតឡើង សូម្បីតែមួយគ្រាប់។
ដោយឡែក លោក Arsene Wenger ជឿថា Salah និង Mane មើលទៅហាក់ដូចជាមិនមានជំនឿចិត្តសម្រាប់ការប្រកួត។ ហើយលោកបានបន្ថែមទៀតថា ប្រសិនបើ Salah និង Mane ធ្វើបានល្អ លទ្ធផលនៃការប្រកួតអាចនឹងខុសពីនោះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega