បាល់ទាត់អន្តរជាតិ
Manchester United ព្យាយាមចរចាជាថ្មីម្ដងទៀត សម្រាប់ការចុះហត្ថលេខាលើ Darwin Nunez

ក្លឹបបិសាចក្រហម Manchester United កំពុងបន្តការពិភាក្សាជាមួយខ្សែប្រយុទ្ធរបស់ក្លឹប Benfica គឺកីឡាករ Darwin Nunez ខណៈដែលក្លឹបយក្សព័រទុយហ្គាល់ Benfica ក៏កំពុងចង់លក់ខ្សែប្រយុទ្ធរូបនេះដែរ។
កីឡាករវ័យ 22 ឆ្នាំរូបនេះ គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងរដូវកាល 2021/22 នេះ ដោយស៊ុតបញ្ចូលទីបាន 34 គ្រាប់ នៅក្នុងការប្រកួតទាំងអស់ជាមួយក្លឹប រួមទាំងការស៊ុតបញ្ចូលទីចំនួន 26 គ្រាប់ ក្នុងការប្រកួតត្រឹមតែ 28 ប្រកួតនៅលីគកំពូល Primeira Liga។
Darwin Nunez ត្រូវបានឃ្លាំមើលយ៉ាងជិតដិតពីក្លឹបបិសាចក្រហម Manchester United តាំងពីដើមរដូវកាលនេះមកម្ល៉េះ ប៉ុន្តែ Nunez ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកបិសាចក្រហម ព្រោះគាត់ចង់លេងពាន UEFA Champions League នៅរដូវកាលក្រោយ ដែលក្លឹបបិសាចក្រហម មិនមានកៅអីសម្រាប់លេងពាននេះឡើយ។
ជាការពិតណាស់ ភាគីទាំងពីររវាងកីឡាករ និងក្លឹបបិសាចក្រហមកំពុងបន្តការពិភាក្សាលើការផ្ទេរ ហើយអ្នកតំណាងដែលជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Nunez ជាមនុស្សដ៏ល្បីមួយរូប គឺលោក Jorge Mendes។
ដោយឡែកក្លឹប Atletico Madrid ក៏ចង់យក Nunez ទៅ La Liga ដែរ ប៉ុន្តែរបាយការណ៍ពី 90min បានឲ្យដឹងថា គាត់ចង់សាកល្បងសមត្ថភាពនៅ Premier League ដែលជាកន្លែងដែលមានការប្រកួតប្រជែងខ្លាំង និងអាចឲ្យគាត់ឆាប់លេចធ្លោរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ