Connect with us

បាល់ទាត់អន្តរជាតិ

Serge Gnabry អាច​នឹង​ខកខាន​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​ក្នុង​ព្រឹត្តិការណ៍ Euro 2024

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Bayern Munich និង​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ Serge Gnabry នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវកាល​នេះ (បើ​យោងតាម​សេចក្ដី​រាយការណ៍​ដោយ Bild)។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​មាន​ហានិភ័យ ដែល​អាចនឹង​ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​ជើង​ឯក​ទ្វីប​អឺរ៉ុប (Euro) ឆ្នាំ 2024 ផង​ដែរ។

យ៉ាង​ណា​មិញ​សម្រាប់ Serge Gnabry គេ​បាន​រង​របួស​សរសៃពួរ​អំឡុង​ពេល​នៃ​ការ​ប្រកួត​ជើង​ទី 2 ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League រវាង Real Madrid និង Bayern Munich កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ នេះ​ជា​របួស​លើក​ទី 5 របស់ Gnabry ហើយ នៅ​រដូវកាល​នេះ។

វា​ប្រហែល​ជា​ឆ្នាំ​ដ៏​អាក្រក់​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ 28 ឆ្នាំ Serge Gnabry ខណៈ​ដែល​នៅ​រដូវកាល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​សរុប​ត្រឹម​តែ 20 ប្រកួត​ប៉ុណ្ណោះ សម្រាប់ Bayern Munich ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២