បាល់ទាត់អន្តរជាតិ
ហេតុអ្វីបានជា Real Madrid ត្រូវបង់ប្រាក់ 25 លានអឺរ៉ូឲ្យ Dortmund ប្រសិនបើពួកគេឈ្នះ UEFA Champions League?
ក្លឹបអធិរាជស Real Madrid និង Borussia Dortmund នឹងត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 02 ខែក្រោយនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ភាគីខាងក្លឹបអាឡឺម៉ង់ Borussia Dortmund កំពុងរំពឹងថា នឹងអាចទទួលបានប្រាក់ 25 លានអឺរ៉ូពី Real Madrid ក្នុងពេលឆាប់ៗខាងមុខ។
កាលពីរដូវក្តៅឆ្នាំមុន Real Madrid បានធ្វើការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេស Jude Bellingham ពីក្លឹប Borussia Dortmund លើកិច្ចព្រមព្រៀង 103 លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌប្រាក់រង្វាន់បន្ថែមសរុប 30 ភាគរយ ដែលមានតម្លៃជាទឹកប្រាក់ប្រហែល 30.9 លានអឺរ៉ូ។
សម្រាប់លក្ខខណ្ឌនោះគឺផ្ដោតលើសមិទ្ធិផលដែល Jude Bellingham បានជួយក្លឹប Real Madrid។ យោងតាមរបាយការណ៍ពី BILD បានឲ្យដឹងថា ប្រាក់រង្វាន់មួយ ក្នុងចំណោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះគឺ Dortmund នឹងទទួលបាន 25 លានអឺរ៉ូ ប្រសិនបើ Real Madrid ឈ្នះ La Liga រឺ UEFA Champions League ក្នុងរយៈពេល 6 ឆ្នាំ (រយៈពេលនៃកុងត្រារបស់ Bellingham)។
និយាយជារួមទៅ Dortmund ឡើងមកដល់វគ្គផ្ដាច់ព្រ័តលើកនេះពួកគេមានផលចំណេញ 2 យ៉ាង។ ប្រសិនបើ Dortmund ឈ្នះ UCL ពួកគេនឹងទទួលបាន 20 លានអឺរ៉ូ (ប្រាក់រង្វាន់ពី UEFA)។ ប៉ុន្តែប្រសិនបើ Real Madrid ឈ្នះ នោះ Dortmund នឹងទទួលបាន 25 លានអឺរ៉ូពី Real Madrid។
ប្រភព: Bolavip
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត