Connect with us

បាល់ទាត់អន្តរជាតិ

Shakhtar Donetsk ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​លីគ​កំពូល​របស់​អ៊ុយក្រែន​ជា​លើកទី 15 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប

Published

on

ងាក​មក​មើល​នៅ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អ៊ុយក្រែន គេ​បាន​រក​ឃើញ​ម្ចាស់​ពាន​ជើងង​ឯក​លីគ​ហើយ កាល​ពី​ម្សិលមិញ​នេះ។ ការ​ប្រកួត​របស់ Ukrainian Premier League នៅ​សល់​ចំនួន 2 ប្រកួត​ទៀត​មុន​បិទ​រដូវកាល ប៉ុន្តែ​ម្ចាស់ពាន​លីគ​កំពូល​នៃ​ប្រទេស​នេះ​ត្រូវ​បាន​កំណត់​រួច​ហើយ។

យ៉ាង​ណា​មិញ​ក្រុម​ដែល​ឈ្នះ​ពាន​លីគ​នោះ​គឺ Shakhtar Donetsk។ ពួក​គេ​បាន​ប្រកួត​យក​ឈ្នះ ក្រុម​ដែលជា​គូប្រជែង​ដ៏​សំខាន់​របស់​ខ្លួន Dynamo Kyiv កាល​ពី​ម្សិល​មិញ​នេះ​ជាមួយ​នឹង​លទ្ធផល 1-0។ ក្រោយ​ជ័យ​ជំនះ Shakhtar Donetsk មាន 7 ដាច់​ពី​ក្រុម​លេខ 2 Dynamo Kyiv ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ 2 ដង​ទៀត​ប៉ុណ្ណោះ។

Shakhtar Donetsk មាន​ពិន្ទុ​គ្រប់គ្រាន់ ក្នុង​ការ​កំណត់ថា ពួក​គេ​នឹង​ក្លាយ​ជា​ម្ចាស់ពាន​លីគ​របស់​ប្រទេស។ ដោយ​ឡែក សម្រាប់​ការ​ឈ្នះពាន​លីគ​រដូវកាល​នេះ​ដែរ វា​​ជា​ពាន​ជា​លីគ 2 រដូវកាល​​ជាប់​គ្នាៗ​របស់​ពួក​គេ និង​ជា​លើក​ទី 15 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ផង​ដែរ។ គួរ​ដឹង​ដែរ​ថា Shakhtar Donetsk ជា​ក្លឹប​ដែល​ឈ្នះ​ពាន​លីគ​ច្រើន​ជាង​គេ​ទី 2 ប៉ុណ្ណោះ​នៅ Ukrainian Premier League ហើយ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ច្រើន​ជាង​ពួក​គេ​គឺ Dynamo Kyiv (ឈ្នះ 16 ដង)។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២