Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​លក់​ខ្សែការពារ​សំខាន់​ម្នាក់​របស់​ខ្លួន

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​លើក​ឡើង​ថា នឹង​អាច​ប្រឈម​មុខ​ជាថ្មី​ម្ដង​ទៀត​ជា​មួយ​នឹង​ផល​វិបាក​ក្នុង​ការ​ទិញ​លក់​កីឡាករ​​នា​រដូវក្តៅ​នេះ ដោយ​សារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន។ ក្លឹប​យក្ស​កាតាឡាន់ ទំនង​ជា​បង្ខំ​ចិត្ត​លក់​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។

ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល Barcelona អាច​នឹង​ចែក​ផ្លូវ​ជាមួយ​នា​រដូវក្ដៅ​នេះ​គឺ Andreas Christensen។ ទោះ​បី​ជា​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ មាន​ទម្រង់​លេង​ដ៏​ល្អ ហើយ​អាច​លេង​ជា​ខ្សែការពារ​កណ្ដាល​ក៏បាន និង​លេង​ក្នុង​តួនាទី​ជា​ខ្សែបម្រើ​កណ្ដាល​ក៏​ដោយ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាច​ឲ្យ​ក្លឹប​លក់​ចេញ​បាន។

យោង​តាម​របាយការណ៍​ពី Sport បាន​ឲ្យ​ដឹង​ថា ក្លឹប Barcelona កំពុង​ពិចារណា​លក់ Christensen ដើម្បី​សម្រួល​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Guido Rodriguez។ ទន្ទឹម​នឹង​នេះ​ដែរ Christensen ប្រហែល​ជា​អាច​រក​ទីផ្សារ​លក់​ចេញ​បាន​លឿន ដោយ​សារ​គេ​​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន​ផង​ដែរ​រួម​ទាំង Newcastle United។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២