Connect with us

បាល់ទាត់អន្តរជាតិ

Manuel Neuer ក្លាយ​ជា​អ្នកចាំទី​ដែល​បង្ហាញ​ខ្លួន​បាន 500 ប្រកួត​នៅ Bundesliga

Published

on

អ្នក​ចាំទី Manuel Neuer របស់ Bayern Munich បាន​ឈាន​ដល់​កម្រិត​នៃ​កំណត់ត្រា​ដ៏​សំខាន់​មួយ កឺ​ការ​បង្ហាញ​ខ្លួន​ចំនួន 500 ប្រកួត​នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga របស់​អាឡឺម៉ង់។ យ៉ាង​ណា​មិញ ការ​ប្រកួត​ទល់​នឹង Wolfsburg កាល​ពី​ម្សិលមិញ គឺ​ជា​ការ​ប្រកួត​លើក​ទី 500 សម្រាប់​អ្នកចាំទី​វ័យ 38 ឆ្នាំ​រូប​នេះ។

ដោយ​ឡែក ការ​បង្ហាញ​ខ្លួន​ទាំង 500 ប្រកួត​របស់ Manuel Neuer គឺ​មិន​មែន​ជា​ការ​បង្ហាញ​ខ្លួន​តែ​សម្រាប់​ក្លឹប Bayern Munich មួយ​ប៉ុណ្ណោះ​ទេ។ គាត់​បាន​បង្ហាញ​ខ្លួន 344 ប្រកួត​សម្រាប់ក្លឹប Bayern Munich និង​បាន​បង្ហាញ​ខ្លួន 156 ប្រកួត​ទៀត ពេល​នៅ​ជា​កីឡាករ​របស់​ក្លឹប Schalke 04។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Manuel Neuer មិន​មែន​ជា​អ្នកចាំទី​ដែល​មាន​កំណត់ត្រា​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អាឡឺម៉ង់​នោះ​ទេ ពោល​គឺ​គាត់​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ប៉ុណ្ណោះ។ អ្នកចាំទី​ដែល​មាន​កំណត់ត្រា​បង្ហាញ​ខ្លួន​នៅ Bundesliga ច្រើន​ជាង​គេ​បំផុត​គឺ​អតីត​អ្នកចាំទី Oliver Kahn ដែល​លេង​បាន​រហូត​ដល់ 557 ប្រកួត។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២