Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចំណេញ​បាន​ប្រាក់ 40 លានអឺរ៉ូ បន្ទាប់​ពី​មិន​អាច​ឈ្នះពាន​អ្វីសោះ​នៅ​រដូវកាល​នេះ

Published

on

យោងតាម​សារព័ត៌មាន AS បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ La Liga របស់​អេស្ប៉ាញ Barcelona ដែល​មិន​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​សោះ​ក្នុង​រដូវកាល 2023/2024 នេះ បាន​ចំណេញ​ប្រាក់​ប្រហែល 40 លានអឺរ៉ូ ដោយ​វា​ជា​ប្រាក់​រង្វាន់​ដែល​ពួក​គេ​ត្រូវ​ផ្ដល់​ឲ្យ​កីឡាករ​របស់​ខ្លួន។

យ៉ាង​ណា​មិញ Barcelona នឹង​ត្រូវ​ផ្ដល់​ប្រាក់​រង្វាន់​ដែល​សរុប​ជា​ទឹកប្រាក់ 40 លានអឺរ៉ូ ទៅ​ឲ្យ​កីឡាករ​របស់​ខ្លួន ក្នុង​ករណី​ដែល​ក្លឹប​អាច​ឈ្នះពាន​លីគ, ពាន Copa del Rey និង UEFA Champions League។ កាល​ពី​រដូវកាល​មុន (2022/2023) Barcelona បាន​ចំណាយ​ប្រាក់រង្វាន់​ឲ្យ​កីឡាករ​របស់​ខ្លួន​ប្រហែល 20 លានអឺរ៉ូ ដោយ​សារ​ពួក​គេ​បាន​ឈ្នះពាន​លីគ (La Liga)។

បន្ទាប់​ពី​ការ​ប្រកួត 34 ជុំ​នៃ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ ក្រុម​របស់​លោក Xavier Hernandez មាន 73 ពិន្ទុ ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​តារាង​លីគ។ ក្លឹប Barcelona មិន​បាន​ឈ្នះពាន​លីគ និង​ត្រូវ​បាន​ធ្លាក់​ត្រឹម​​វគ្គ 8 ​ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ Copa del Rey ក៏​ដូច​ជា UEFA Champions League។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២