Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ថា៖ ជម្រើស​នៅ​ពេល​នេះ​មាន​តែ​មួយ​គត់ គឺ​ត្រូវ​ឈ្នះ Tottenham Hotspur

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ពី​រឿង​រ៉ាវ​មួយ​ចំនួន មុន​ការ​ប្រកួត​ទល់​នឹង​ក្លឹប Tottenham Hotspur នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ យោងតាម​អ្វី​ដែល​បាន​អះអាង​ដោយ​លោក Pep Guardiola គឺ​ក្រុម​របស់​គាត់​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ជា​ដាច់​ខាត ទើប​អាច​ប្រជែង​យក​ពាន Premier League បាន។

យ៉ាង​ណា​មិញ គួរ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន Manchester City កំពុង​ប្រជែង​គ្នា​ជា​មួយ Arsenal ក្នុង​ការ​ដណ្ដើម​ពាន Premier League នៅ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា ក្រុម​របស់​លោក Pep Guardiola ហាក់​មាន​ប្រៀប​ជាង​បន្តិច ព្រោះ​ពួក​គេ​ចាញ់ Arsenal តែ 1 ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ប្រកួត​ចំណេញ​មួយ​នៅ​ក្នុង​ដៃ។

ក្នុង​ដំណាក់​កាល​ដែល​ការ​ប្រកួត​លីគ​នៅ​សល់​ត្រឹម​តែ 1 សម្រាប់ Arsenal និង 2 ប្រកួត សម្រាប់ Man City មិន​អាច​មាន​ក្រុម​ណា ត្រូវ​ភ្លាត់​ចាញ់​ឡើយ។ ប៉ុន្តែ​បើ​ក្នុង​ករណី​ពួក​គេ​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់​ដូចគ្នា នោះ​ពាន Premier League នឹង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់ Man City។

ជា​មួយ​នឹង​ហានិភ័យ​បែប​នេះ លោក Pep Guardiola បាន​និយាយ​នៅ​មុន​ការ​ប្រកួត​សំខាន់​ទល់​នឹង Tottenham Hotspur ថា៖ “ជម្រើស​របស់​យើង​នៅ​ពេល​នេះ មាន​តែ​មួយ​គត់​គឺ​ត្រូវ​ឈ្នះ”។ ដោយ​ឡែក​ប្រសិន​បើ​ករណី​មួយ​កើត​ឡើង​គឺ Man City និង Arsenal បញ្ចប់​រដូវកាល​ដោយ​មាន​ពិន្ទុ​ស្មើ​គ្នា នោះ​គេ​នឹង​គិត​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​រវាង​ក្រុម​ទាំង 2។ បច្ចុប្បន្ន Man City បាន​ប្រៀប​ជាង​ដោយ​ពួក​គេ​រក​បាន 91 គ្រាប់ ខណៈ​ដែល Arsenal មាន 89 គ្រាប់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២