បាល់ទាត់អន្តរជាតិ
Inter Milan ទទួលស្គាល់ថា ពួកគេពិតជាចង់នាំ Romelu Lukaku ត្រឡប់មកវិញមែន!!!

នាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Beppe Marotta បានសារភាពថា ក្លឹបរបស់លោកពិតជាមានបំណងប្រាថ្នានាំយក Romelu Lukaku ត្រឡប់ទៅ San Siro វិញនៅរដូវក្តៅនេះ។
របាយការណ៍ពី 90min បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងប្រហែលជាមិនចង់រក្សាទុកខ្សែប្រយុទ្ធរូបនេះនោះទេ ទោះបីជាគាត់បានបញ្ចប់រដូវកាល ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបតោខៀវក៏ដោយ។
កីឡាករសញ្ជាតិបែលហ្ស៊ិក Romelu Lukaku បានត្រឡប់មកអតីតក្លឹបចាស់តោខៀវ Chelsea វិញ ជាមួយនឹងការផ្ទេរ 97.5 លានផោនពីក្លឹប Inter Milan កាលពីឆ្នាំមុន។ ប៉ុន្តែទម្រង់លេងរបស់ Lukaku គឺផ្ទុយស្រឡះពីពេលដែលគាត់នៅ Serie A។ វាជាហេតុដែលធ្វើឲ្យក្លឹបតោខៀវ នឹងត្រូវនាំយកគាត់ចេញ ដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ