Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ការពារ​របស់​ក្លឹប Real Madrid នឹង​ស្វែងរក​ទ្រនំ​ថ្មី​នៅ​រដូវក្ដៅ​នេះ!!!

Published

on

នៅ​រដូវក្តៅ​នេះ Real Madrid គ្រោង​នឹង​កែប្រែ​នៅ​តំបន់​ខ្សែការពារ​ពួក​គេ​ឡើង​វិញ ហើយ​អាទិភាព​ដំបូង​របស់​ក្រុម​ដែល​ត្រូវ​គិតគូរ​នោះ​គឺ​ការ​ពង្រឹង​ទីតាំង​ខ្សែការពារ​ឆ្វេង។ យោងតាម​របាយការណ៍​ពី Relevo បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​ឆ្វេង Fran Garcia នឹង​ត្រូវ​បាន​ក្លឹប​អនុញ្ញាត​ឲ្យ​ស្វែងរក​ទ្រនំ​ថ្មី​នៅ​រដូវក្តៅ​នេះ។

ខ្សែ​ការពារ​វ័យ 24 ឆ្នាំ​រូប​នេះ បាន​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​លោក Carlo Ancelotti ស្ទើរ​ពេញ​មួយ​រដូវកាល​កន្លង​ទៅ ហើយ​នៅ​រដូវកាល​ក្រោយ គាត់​ក៏​ប្រហែល​ជា​នឹង​មិន​អាច​មាន​ឱកាស​ចូល​លេង​ផងដែរ។ គ្រូ​បង្វឹក​របស់​ក្លឹប​លោក Carlo Ancelotti បាន​ឲ្យ​ក្លឹប​បន្ត​កុងត្រា​ថ្មី​ជាមួយ Ferland Mendy និង​ទិញ Alphonso Davies ពី Bayern Munich។

ជាក់​ស្ដែង Real Madrid គ្មាន​ចេតនា​ដើម្បី​រក្សា​ទុក រឺ​ចង់​ប្រើប្រាស់ Fran Garcia ទៀត​ឡើយ។ គួរ​ដឹង​ផង​ដែរ​ថា Fran Garcia បាន​ចូលរួម​ជាមួយ Real Madrid ដោយ​ផ្ទេរ​ពី Rayo Vallecano កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ក្នុង​តម្លៃ 5 លានអឺរ៉ូ។ រដូវកាល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​សរុប 30 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន 6 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២