Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid នឹង​ត្រូវ​បង់​ប្រាក់​ឲ្យ Chelsea ចំនួន 5 លានផោន ដោយ​សារ​ពួក​គេ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំ​នេះ!!!

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម Eden Hazard បាន​ចូល​និវត្តន៍​កាល​ពី​ខែតុលា​ឆ្នាំ​មុន ប៉ុន្តែ​គាត់​នៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​មួយ ដែល​ជា​ការផ្ទេរ​ទៅ Real Madrid ក្នុង​ឆ្នាំ 2019 ហើយ​លក្ខខណ្ឌ​នោះ​ដែរ បាន​ផ្ដល់​ផល​ចំណេញ​ធ្វើ​ឲ្យ Chelsea ទទួល​បាន​ប្រាក់ 5 លានផោន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទេរ​នោះ Eden Hazard បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​​រយៈពេល 5 ឆ្នាំ​ជាមួយ Real Madrid ហើយ​ក្លឹប​យក្ស​អេស្ប៉ាញ បាន​​បង់ប្រាក់​ដំបូង​ចំនួន 88 លានផោន និង​គ្រោង​បង់​ផ្ដាច់​ចុង​ក្រោយ​នៅ​រដូវក្តៅ​នេះ។ ដោយសារ​តែ​លក្ខខណ្ឌ​ប្រាក់​រង្វាន់​បន្ថែម នៅ​ពេល​ដែល Real Madrid ទទួល​បាន​សមិទ្ធិផល​ផ្សេងៗ កញ្ចប់​ថវិការ​នៃ​តម្លៃ​ផ្ទេរ Eden Hazard ឡើង​រហូត​ដល់ 150 លានផោន។

គេ​បាន​ដឹង​ថា Real Madrid បាន​បង់​ថ្លៃ​ទិញ Hazard ចំនួន 130 លានផោន​រួច​ហើយ។ ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ចូល​និវត្តន៍​កាល​ពី 7 ខែ​មុន​ក៏​ដោយ លក្ខខណ្ឌ​នៃ​ប្រាក់​រង្វាន់​របស់​គាត់​នៅ​តែ​ត្រូវ​ទទួល​បាន។ យោងតាម​របាយការណ៍​ពី The Telegraph បាន​អះអាង​ថា ដោយ​សារតែ Real Madrid បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល​នេះ Chelsea នឹង​ទទួល​បាន 5 លាន​ផោន ដែល​ជា​ប្រាក់​រង្វាន់​ពី​ការ​លក់ Eden Hazard។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២