Connect with us

បាល់ទាត់អន្តរជាតិ

UEFA ស្នើរ​ឲ្យ​ប្រធាន​ក្លឹប Man City លក់​ភាគហ៊ុន​ចេញ ដើម្បី​ឲ្យ Girona អាច​មាន​សិទ្ធិ​លេង UCL បាន​នៅ​រដូវកាល​ក្រោយ

Published

on

សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ដែល​ហៅ​កាត់​ថា UEFA បាន​និយាយ​ទៅ​កាន់​ម្ចាស់​ក្លឹប Manchester City ជាមួយ​នឹង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​លក់​ភាគហ៊ុន​របស់​ពួកគេ​នៅ Girona ដើម្បី​ឲ្យ​ក្លឹប​ដែល​ស្ថិត​ក្រោម​ដំបូល​ផ្ទះ​តែ​​មួយ​នេះ អាច​ចូលរួម​ក្នុង​ការ​ប្រកួត UEFA Champions League រដូវ​កាល​ក្រោយ​បាន។

គួរ​ដឹង​ផង​ដែរ​ថា Man City និង Girona ថ្វីត្បិត​តែ​ជា​ក្លឹប​ស្ថិត​នៅ​លីគ 2 ដាច់​ដោយ​ឡែក​ពី​គ្នា តែ​ពួក​គេ​ស្ថិត​ក្រោម​ម្ចាស់​ភាគហ៊ុន​តែ​មួយ​គឺ City Football Group។ យោងតាម​កាសែត The Times បាន​ឲ្យ​ដឹង​ថា Girona អាច​នឹង​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​កៅអី UEFA Champions League ទៅ Europa League វិញ ប្រសិន​បើ​ម្ចាស់​ភាគហ៊ុន City Football Group មិន​កាត់​បន្ថយ​ភាគហ៊ុន​របស់​ខ្លួន​ទេ​នោះ។

ក្នុង​រដូវកាល​នេះ Manchester City បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត UCL តែ​ពួកគេ​បាន​ធ្លាក់​ក្រោម​ថ្វី​ជើង Real Madrid។ នៅ​រដូវកាល​ក្រោយ ពួក​គេ​នឹង​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​ក្របខណ្ឌ UEFA Champions League។ ទន្ទឹម​នឹង​នេះ​ដែរ Girona ដែល​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ក៏​មាន​កៅអី​លេង​ពាន​នេះ​ដូច​គ្នា​នៅ​រដូវកាល​ក្រោយ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នៅ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២