Connect with us

បាល់ទាត់អន្តរជាតិ

Marcus Rashford ស្ថិត​ក្នុង​កំណត់ត្រា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង 400 ប្រកួត​សម្រាប់​ក្លឹប​បិសាចក្រហម

Published

on

ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​របស់​ក្លឹប​បិសាចក្រហម Manchester United ទៅ​លើ Newcastle ជាមួយ​នឹង​លទ្ធផល 3-2 កាល​ពី​ម្សិលមិញ ខ្សែ​ប្រយុទ្ធ​ឆ្នើម Marcus Rashford ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ បើ​ទោះ​បី​ជា​គាត់​មិន​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​ក៏​ដោយ។

យ៉ាង​ណា​ការ​បង្ហាញ​ខ្លួន​របស់ Marcus Rashford នៅ​ក្នុង​ប្រកួត​ម្សិលមិញ​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី 400 ហើយ​របស់​គាត់ សម្រាប់​ក្លឹប​បិសាច​ក្រហម។ អាច​ថា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​អាច​លេង​បាន​រហូត​ដល់ 400 ប្រកួត​ទៅ​ហើយ ខណៈ​ដែល​គេ​មាន​វ័យ​ទើប​តែ 26 ឆ្នាំ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា Marcus Rashford ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​បិសាចក្រហម​ផ្ទាល់ ហើយ​គេ​មិន​ធ្លាប់​បាន​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ណា​ផ្សេង​ឡើយ ជា​ហេតុ​ធ្វើឲ្យ​គាត់​ទទួល​បាន​ឱកាស​លេង​ច្រើន​បែប​នេះ។ ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​បង្ហាញ​ខ្លួន​បាន​ច្រើន​ប្រកួត​ជាង​គេ​សម្រាប់​ក្លឹប​បិសាចក្រហម​គឺ​អតីត​វីរបុស​ឆ្នើម Ryan Giggs ដោយ​បាន​លេង​ប្រកួត​សម្រាប់​ក្លឹប​រហូត​ដល់ 961 ប្រកួត។

បញ្ជីឈ្មោះ​កីឡាករ​ទាំង​អស់​ដែល​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង 400 ប្រកួត​សម្រាប់​ក្លឹប​បិសាចក្រហម៖

– Ryan Giggs: 961
– Sir Bobby Charlton: 758
– Paul Scholes: 718
– Bill Foulkes: 688
– Gary Neville: 602
– Wayne Rooney: 559
– David De Gea: 545
– Alex Stepney: 539
– Tony Dunne: 535
– Denis Irwin: 529
– Joe Spence: 510
– Arthur Albiston: 485
– Roy Keane: 480
– Brian McClair: 471
– George Best: 470
– Mark Hughes: 467
– Michael Carrick: 464
– Bryan Robson: 461
– Martin Buchan: 456
– Rio Ferdinand: 455
– Jack Silcock: 449
– Gary Pallister: 437
– Jack Rowley: 424
– Sammy Mcllroy: 419
– Steve Bruce: 414
– Denis Law: 404
– Lou Macari: 401
– Marcus Rashford: 400

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២