បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
អ្នកគាំទ្របាល់ទាត់នៃប្រទេសឥណ្ឌា គ្រោងនឹងលាគ្នាជាលើកចុងក្រោយ ទៅកាន់កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពួកគេហើយគឺខ្សែប្រយុទ្ធ Sunil Chhetri ដែលជាប្រធានក្រុម និងជាកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិ ដែលបានប្រកាសចូលនិវត្តន៍នាពេលឆាប់ខាងមុខ។
យ៉ាងណាមិញ Sunil Chhetri បានបង្ហើបឲ្យដឹងថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីការប្រកួតមួយ ដែលជាប្រកួតជម្រុះ FIFA World Cup របស់ឥណ្ឌា ទល់នឹងក្រុមជម្រើសជាតិគុយវ៉ែត នៅថ្ងៃទី 6 ខែមិថុនា ក្នុងកីឡដ្ឋាន Salt Lake។
ខ្សែប្រយុទ្ធ Sunil Chhetri បានលេងឲ្យក្រុមជម្រើសជាតិរហូតដល់ 19 ឆ្នាំ ដែលនេះពិតជារឿងមិនគួរឲ្យជឿ។ ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិដំបូងរបស់គាត់ គឺការប្រកួតទល់នឹងប៉ាគីស្ថានក្នុងឆ្នាំ 2005 ហើយបន្តពីនោះមកគាត់បានកសាងសមិទ្ធិផលជាច្រើន និងក្លាយជាកីឡាករបាល់ទាត់ឥណ្ឌា ដែលលេងបាន 150 ប្រកួត និងស៊ុតបញ្ចូលទីបាន 94 គ្រាប់សម្រាប់ក្រុមជម្រើសជាតិ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត