បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Tottenham Hotspur បញ្ជាក់ពីការចុះហត្ថលេខាលើ Ivan Perisic

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Ivan Perisic លើការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាកររូបនេះ ផុតកុងត្រាជាមួយក្លឹប Inter Milan។
បុរសវ័យ 33 រូបនេះធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Tottenham Hotspur លោក Antonio Conte ម្ដងរួចមកហើយ ហើយក៏ធ្លាប់ឈ្នះពានកាលពីរដូវកាលមុន 2020/21 នៅ Inter Milan ផងដែរ។
តារាឆ្នើមសញ្ជាតិក្រូអាត Ivan Perisic បានចុះហត្ថលេខា ជាមួយក្លឹបថ្មី ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ ដូច្នេះមានន័យថា កុងត្រាគាត់នឹងមានសុពលភាពរហូតដល់ឆ្នាំ 2024។
Ivan Perisic គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Hajduk ដែលស្ថិតនៅក្នុងប្រទេសក្រូអាត នៃប្រទេសកំណើតរបស់គាត់ផ្ទាល់តែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ