Connect with us

បាល់ទាត់អន្តរជាតិ

PSG ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែការពារ Nuno Mendes ពី Sporting C.P

Published

on

ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក Ligue 1 ក្នុង​នាម​ជា​កីឡាករ​ផ្លូវការណ៍​របស់​ក្លឹប​បន្ទាប់​ពី​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ជាកីឡាករ​ខ្ចីជើង។

Paris Saint-Germain ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែការពារ​ស្លាប​ឆ្វេង Nuno Mendes ចេញ​ពី Sporting C.P ជាមួយ​នឹង​តម្លៃ​ផ្ទេរ 40 លានអឺរ៉ូ។

Nuno Mendes បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ PSG ទោះ​គាត់​ជា​កីឡាករ​ខ្ចី​ជើង​ក៏​ដោយ។ Mendes បាន​បង្ហាញ​ខ្លួន 27 ដង​នៅ Ligue 1 រដូវកាល​នេះ នឹង​បាន​លើកពាន​លីគ​កំពូល​ផង​ដែរ។

គាត់​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត UEFA Champions League ទាំង​ប្រាំបី​ប្រកួត​របស់​ក្រុម មុន​ពេល​ពួកគេ​ត្រូវ​បាន Real Madrid ទម្លាក់​ក្នុងវគ្គ 16 ក្រុម​ចុងក្រោយ។

ជា​មួយ​នឹង​វ័យ​ទើប​តែ 19 ឆ្នាំ Mendes បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ សម្រាប់​ក្លឹប Paris Saint-Germain និង​ត្រូវ​បាន​គ្រូ​បង្វឹក​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិទៀត​ផង។

ប្រភព: Goal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២