Connect with us

បាល់ទាត់អន្តរជាតិ

Robin van Persie ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Heerenveen នៅ​លីគ​កំពូល​ហូឡង់

Published

on

វីរបុរស​បុរស​បាល់ទាត់​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​បិសាចក្រហម Manchester United, Arsenal, Feyenoord និង​ក្រុម​ជម្រើសជាតិ​ហូឡង់ Robin van Persie បាន​ចាប់​អាជីព​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​ជា​លើក​ដំបូង បន្ទាប់​ពី​ចំណាយ​ពេល​ដឹកនាំ​ក្រុម​យុវជន​របស់ Feyenoord មួយ​រយៈពេល​មក។

អតីត​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Heerenveen ដែល​ស្ថិត​នៅ Eredivisie (លីគ​កំពូល​ហូឡង់)។ សម្រាប់​ព័ត៌មាន​លម្អិត​នៃ​កុងត្រា​របស់ Van Persie ជាមួយ​ក្លឹប Heerenveen មិន​ត្រូវ​បាន​គេ​ប្រកាស​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ។

យ៉ាង​ណា​មិញ ការ​មក​កាន់​តំណែង​របស់ Van Persie គឺ​ជា​ការ​មក​ជំនួស​តំណែង​គ្រូ​ចាស់ Kees van Wonderen ដែល​បាន​ដឹកនាំ​ក្លឹប Heerenveen តាំង​ពី​រដូវក្តៅ​ឆ្នាំ 2022។ កន្លង​មក Van Persie បាន​បង្វឹក​ក្រុម Feyenoord U-18 និង​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​លោក Arne Slot ផង​ដែរ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២