Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ប្រកាស​ពី​ការ​ចាកចេញ​របស់​ខ្សែការពារ​ចាស់​វស្សា Joel Matip

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​ប្រកាស​ថា ខ្សែការពារ​ចាស់​វស្សា Joel Matip របស់​ពួក​គេ​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ កីឡាករ​សញ្ជាតិ​កាមេរូន Joel Matip អាច​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដែល​ស្រឡាញ់​ក្លឹប​ហង្សក្រហម ខណៈ​ដែល​គាត់​បាន​រួម​រស់​ជាមួយ​ក្លឹប​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

ខ្សែការពារ​វ័យ 32 ឆ្នាំ​រូប​នេះ បាន​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ Liverpool អស់​រយៈពេល 8 ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​ពេល​ដែល​គាត់​ចាកចេញ​ពី Schalke 04 ទៅ​ចូលរួម​ជា​មួយ​ក្រុម​របស់​លោក Jurgen Klopp នៅ​រដូវក្តៅ​ឆ្នាំ 2016។ តាំង​ពី​បាន​ដល់​ទឹកដី Anfield ខ្សែការពារ​កណ្តាល​រូប​នេះ​បាន​ក្លាយ​ជា​ខ្សែការពារ​ដ៏​សំខាន់​សម្រាប់ Liverpool និង​បាន​ឈ្នះពាន​រង្វាន់​ធំៗ​ចំនួន 7 ដែល​ក្នុង​នោះ​មាន​ទាំង​ពាន UCL ឆ្នាំ 2019 និង Premier League ឆ្នាំ 2020 ផង​ដែរ។

Joel Matip បាន​លេង​ប្រកួត​សរុប​ឲ្យ Liverpool បាន​ចំនួន 201 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង ប៉ុន្តែនៅ​រដូវកាល​នេះ​គាត់​បាន​ចូល​លេង​ត្រឹមតែ 14 ប្រកួត​ប៉ុណ្ណោះ។ ការ​ប្រកួត​ចុងក្រោយ​របស់​កីឡាករឆ្នើម​រូប​នេះ គឺ​ក្នុង​ជ័យ​ជម្នះ 4-3 លើ Fulham កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ហើយ​ពេល​នោះ​គាត់​បាន​រង​របួស ACL រហូត​ដល់​ចប់​រដូវកាល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២