បាល់ទាត់អន្តរជាតិ
Thiago Alcantara នឹងចាកចេញពី Liverpool នៅរដូវក្ដៅនេះ!!!
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Thiago Alcantara នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន គឺហង្សក្រហម Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់ចង់បន្តអាជីពរបស់ខ្លួនជាមួយនឹងបាល់ទាត់កម្រិតខ្ពស់ ដោយលេងឲ្យក្លឹបណាមួយក្នុងតំបន់អឺរ៉ុប (នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតលោក Fabrizio Romano)។
យ៉ាងណាមិញ គោលបំណងរបស់ Thiago Alcantara គឺគាត់មិនទាន់ចង់ចាកចេញទៅសហរដ្ឋអាមេរិក រឺទៅមជ្ឃឹមបូព៌ាជាមួយក្លឹបក្នុងប្រទេសអារ៉ាប៊ីអាអូឌីតនោះទេ។ ទន្ទឹមនឹងនេះដែរ គាត់ក៏នៅតែទទួលបានការផ្តល់ជូនជាសំណើរពីក្លឹបនៅតំបន់អឺរ៉ុបផ្សេងៗទៀត ដែលជាច្រកផ្លូវដ៏សំខាន់បន្ទាប់ពីគាត់ចាកចេញពី Anfield។
គួររំលឹកផងដែរថា កន្លងមកក្លឹបយក្សរបស់អេស្ប៉ាញ Barcelona ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើ Thiago Alcantara ដែលជាអតីតកីឡាកររបស់ខ្លួនរូបនេះផងដែរ។ ទោះជាយ៉ាងណា វាមិនមែនតែ Barcelona ដែលចាប់អារម្មណ៍លើគាត់នោះទេ ដោយក្លឹប Girona ក៏កំពុងសម្លឹងមើលឱកាសចរចាជាមួយខ្សែបម្រើដ៏មានបទពិសោធន៍រូបនេះដូចគ្នា។
ប្រភព: Dailysports