Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​តម្លៃ 60 លានផោន របស់​ហង្ស​ក្រហម Liverpool

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ Alexis Mac Allister របស់​ក្លឹប​ហង្សក្រហម Liverpool ដែល​តម្លៃ​នៃ​ការ​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ​អាច​នឹង​មាន​ចំនួន​ប្រហែល 70 លានអឺរ៉ូ (60 លានផោន) ផ្អែក​តាម​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នៅ Anfield។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ចូលរួម​ជាមួយ Liverpool ដោយ​ផ្ទេរ​ពី Brighton កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp។ គិត​មក​ទល់​នឹង​ពេល​នេះ Mac Allister លេង​បាន​ប្រកួត​សរុប 45 ប្រកួត​ហើយ ដោយ​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង។

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា Real Madrid ចង់​នាំ​យក Mac Allister មក​ទឹកដី​អេស្ប៉ាញ។ ការ​ផ្ទេរ​ខ្សែបម្រើ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិន​ទំនង​ខ្លាំង​ពេក​ទេ​នា​រដូវក្ដៅ​ខាង​មុខ ប៉ុន្តែ Real Madrid ពិត​ជា​ចង់​បាន Mac Allister ពិសេស​នៅ​ឆ្នាំ 2025 ពេល​ដែល​ពួក​គេ​បាត់បង់​ខ្សែបម្រើ​ចាស់​វស្សា 2 រូប​គឺ Toni Kroos និង Luka Modric។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២