បាល់ទាត់អន្តរជាតិ
Lucas Torreira ប្រាប់ Arsenal ឲ្យបញ្ជូនគាត់ត្រឡប់ទៅ Fiorentina វិញ

ខ្សែបម្រើ Lucas Torreira បានប្រាប់ក្លឹបកាំភ្លើងធំ Arsenal ថា គាត់ចង់ត្រឡប់ទៅកាន់ទឹកដីនៃប្រទេសអ៊ីតាលីជាមួយក្លឹប Fiorentina វិញនៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ទើបតែបានចំណាយពេលពេញមួយរដូវកាល ក្នុងការខ្ចីជើងនៅ Serie A ហើយបានបង្ហាញខ្លួនជាកីឡាករសំខាន់នៅតំបន់បម្រើរបស់ Fiorentina ដោយបានបង្ហាញខ្លួន 31 ប្រកួត និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។ ទោះជាយ៉ាងណា ពេលនេះការខ្ចីជើងត្រូវបញ្ចប់ ហើយគាត់នឹងក្លាយជាកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal វិញ។
យ៉ាងណាមិញ នៅដើមខែនេះ ភ្នាក់ងាររបស់កីឡាករ Torreira គឺលោក Pablo Bentancur បានអះអាងថា ក្លឹបកាំភ្លើងធំ Arsenal បានច្រានចោលសំណើរទិញផ្ដាច់កុងត្រាពី Fiorentina សម្រាប់ Lucas Torreira ក្នុងតម្លៃ 15 លានអឺរ៉ូ។
ទន្ទឹមនឹងនោះដែរ Torreira បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ឲ្យក្លឹប Fiorentina ព្រមព្រៀងទិញផ្ដាច់កុងត្រាគាត់ពី Arsenal ។ Torreira បានប្រាប់ FanPage ក្នុងប្រទេសអ៊ីតាលីថា “បំណងរបស់ខ្ញុំ គឺចង់នៅ Fiorentina។ ប៉ុន្តែវាចាំបាច់ណាស់ សម្រាប់ក្លឹបក្នុងការស្វែងរកដំណោះស្រាយលើកិច្ចព្រមព្រៀងជាមួយ Arsenal។ ខ្ញុំពិតជាល្អប្រសើរនៅ Fiorentina។ ខ្ញុំសប្បាយជាមួយជីវិតនៅអ៊ីតាលី។ វាជាឆ្នាំដ៏ពោរពេញដោយសុទិដ្ឋិនិយមមួយ បើទោះបីជាពួកយើងមិនបានចូលលេង Europa League ក៏ដោយ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega