Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ត្រៀម​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ឆ្នើម 2 រូប នៅ​រដូវក្ដៅ​នេះ!!!

Published

on

ក្លឹប Newcastle United កំពុង​រៀបចំ​ផែនការ​ផ្ទេរដ៏​សំខាន់ 2 នៅ​រដូវក្តៅ​នេះ​ជាមួយ​នឹង Dominic Calvert-Lewin និង Jarrod Bowen (នេះ​បើ​តាម​លោក Luke Edwards បាន​រាយ​ការណ៍)។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ Dominic Calvert-Lewin របស់​ក្លឹប Everton ត្រូវ​បាន​ចាប់​អារម្មណ៍​ពី Newcastle ជា​យូរ​មក​ហើយ ពោលគឺ​ក្នុង​រយៈពេល 2 ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយ​ឡែក​សម្រាប់ Calvert-Lewin ត្រូវ​បាន Newcastle ចង់​នាំ​យក​មក​ជំនួស​តំណែង​របស់ Callum Wilson ដែល​អាច​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ Jarrod Bowen គឺ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល​រក្សា​ទម្រង់​លេង​បាន​ល្អ ហើយ​នៅ​រដូវកាល 2023-2024 គេ​បាន​ស៊ុត​បញ្ចូល​ទី​សរុប 20 គ្រាប់ និង​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assists­) បាន 10 ដង។

ទោះ​បី​ជា​តារា​ឆ្នើម Calvert-Lewin និង Jarrod Bowen ត្រូវ​បាន​ចាត់​ទុក​ជា​គោលដៅ​របស់​ខ្លួន​ក៏​ដោយ Newcastle ដឹង​ថា ការ​ផ្ទេរ​កីឡាករ​ទាំង 2 រូប​នេះ អាច​នឹង​មាន​តម្លៃ​ថ្លៃ ហើយ​ច្បាស់ណាស់​ថា ពួក​គេ​នឹង​ត្រូវ​ចាត់ចែង​លក់​កីឡាករ​បច្ចុប្បន្ន​មួយ​ចំនួន​របស់​ខ្លួន​ចេញ​ជា​មុន​សិន មុន​នឹង​អាច​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ទាំង 2 ដែល​ខ្លួន​ចង់​បាន។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២