Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម លុត Man City 2-1 លើក​ពាន FA Cup (មាន​វីដេអូ)

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​បញ្ចប់​បេសកកម្ម​សង​សឹក​ដ៏​សំខាន់​នៅ​រដូវកាល​នេះ ទៅ​លើ​គូ​ប្រជែង Manchester City ដើម្បី​ឈ្នះ​ពាន​រង្វាន់ FA Cup ជា​លើក​ទី 13 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ 2-1 នៅ​ក្នុង​កីឡដ្ឋាន Wembley។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​បិសាចក្រហម​បាន​និយាយ​ដោយ​ជំនឿ​ចិត្ត​ថា ក្រុម​របស់​លោក​នឹង​យក​ឈ្នះ Man City ដើម្បី​លើកពាន FA Cup នា​រដូវកាល​នេះ ហើយ​អ្វីៗ​ពិត​ជា​ដូច​ការ​សន្យា​របស់​គាត់​ពិតមែន។ កីឡាករ 2 រូប​ដែល​បង្កើត​ឲ្យ​មាន​ការ​ស៊ុត​បញ្ចូលទី 2 គ្រាប់​នោះ​គឺ​ខ្សែ​ប្រយុទ្ធ Alejandro Garnacho និង​ខ្សែបម្រើ Kobbie Mainoo។

យ៉ាង​ណា​មិញ Alejandro Garnacho បាន​ស៊ុត​គ្រាប់​បាល់​បើក​ឆាក​ដ៏​ល្អ ក្នុង​នាទីទី 30 មុន​ពេល​ដែល Kobbie Mainoo ដាក់​ថែម 1 គ្រាប់​ទៀត​នៅ​នាទីទី 39។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Man City បាន​ព្យាយាម​វាយ​សម្រុក​ជា​ខ្លាំង ដើម្បី​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ ប៉ុន្តែ​ដោយ​សារ​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​របស់​បិសាចក្រហម ពួក​គេ​បាន​ត្រឹម​តែ​វាយ​បក 1 គ្រាប់​វិញ​ប៉ុណ្ណោះ ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Jeremy Doku នៅ​នាទីទី 87។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២