បាល់ទាត់អន្តរជាតិ
បិសាចក្រហម ត្រៀមចុះហត្ថលេខាលើខ្សែការពារវ័យក្មេងសញ្ជាតិអាហ្សង់ទីន ដើម្បីមកជំនួសកន្លែងរបស់ Varane
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងប្រជែងគ្នាជាមួយក្លឹបតោខៀវ Chelsea នៅរដូវក្ដៅខាងមុខ ដើម្បីព្យាយាមចុះហត្ថលេខាលើខ្សែការពារឆ្នើមសញ្ជាតិអាហ្សង់ទីន Aaron Anselmino។ បិសាចក្រហម កំពុងមើលឃើញ និងធ្វើការរំពឹងទុកថា កីឡាករវ័យ 19 ឆ្នាំរបស់ក្លឹប Boca Juniors រូបនេះ នឹងស្នងតំណែងដ៏សាកសមបំផុតនៅតំបន់ការពាររបស់ Raphael Varane ដែលចាកចេញពី Old Trafford បន្ទាប់ពីចប់ការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រ។
ទោះបីជាមានការបន្តកុងត្រាថ្មីពី Jonny Evans ក៏ដោយ បិសាចក្រហមនៅតែមិនទាន់អាចដោះស្រាយបញ្ហានៅតំបន់ការពាររបស់ខ្លួនបាននៅឡើយទេ ខណៈដែលអនាគតរបស់ Harry Maguire ក៏នៅតែមិនទាន់ច្បាស់លាស់ផងដែរ។ លើសពីនេះទៀត Lisandro Martinez ដែលជាកីឡាករមានទម្រង់លេងល្អ តែងតែមានរបួសជាញឹកញាប់ ដោយជាក់ស្ដែងនៅរដូវកាលនេះគេបានចូលលេងត្រឹមតែ 11 ប្រកួតប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League។
យោងតាមសារព័ត៌មានពីប្រទេសអាហ្សង់ទីន Planeta BJ បានឲ្យដឹងថា Man United បានតាមដានពីទម្រង់លេងរបស់ Aaron Anselmino តាំងពីខែមករាមកម្ល៉េះ ប៉ុន្តែមកដល់ឥឡូវ ក៏មានក្លឹបតោខៀវ Chelsea ផងដែរ ដែលពេញចិត្តនឹងខ្សែការពារវ័យក្មេងរូបនេះដូចគ្នា។
សម្រាប់ Chelsea មិនមែនជារឿងចម្លែកទេ ក្នុងការដែលពួកគេតែងតែចង់នាំយកកីឡាករដែលមានទេពកោសល្យមកពីតំបន់អាមេរិកឡាទីន ដោយកន្លងមកពួកគេធ្លាប់បានចុះហត្ថលេខាលើកីឡាករតម្លៃថ្លៃចំនួន 2 រូបមកហើយ ពីតំបន់នោះគឺ៖ Enzo Fernandez និង Moises Caicedo។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត