បាល់ទាត់អន្តរជាតិ
Philippe Coutinho សម្រេចចិត្តវិលត្រឡប់ទៅលេងនៅប្រទេសកំណើតរបស់ខ្លួនវិញ
ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Philippe Coutinho របស់ក្លឹប Aston Villa ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Al-Duhail របស់កាតា អាចនឹងត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ក្នុងរដូវក្តៅឆាប់ៗខាងមុខនេះ (បើយោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតលោក Fabrizio Romano)។
យ៉ាងណាមិញក្លឹប Vasco da Gama ដែលស្ថិតនៅលីគកំពូលនៃប្រទេសប្រេស៊ីល កំពុងចរចាជាមួយភ្នាក់ងាររបស់ Philippe Coutinho។ ពួកគេមានទំនុកចិត្តខ្ពស់ ក្នុងការទាក់ទាញកីឡាករវ័យ 31 ឆ្នាំរូបនេះឲ្យត្រឡប់ទៅប្រកបអាជីពក្នុងប្រទេសរបស់ខ្លួនវិញ។
គួរដឹងផងដែរថា Philippe Coutinho បានចាប់ផ្តើមអាជីពរបស់គាត់ នៅក្នុងសាលាបាល់ទាត់របស់ក្លឹបមួយនេះ មុនពេលផ្លាស់មកប្រឡូកក្នុងតំបន់អឺរ៉ុប នាឆ្នាំ 2008 ដោយបានចុះហត្ថលេខាជាមួយក្លឹប Inter Milan ក្នុងតម្លៃខ្លួនប្រហែល 4 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar