Connect with us

បាល់ទាត់អន្តរជាតិ

Southampton ទិញ​ផ្ដាច់​កុងត្រា​ខ្សែ​ការពារ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Man City

Published

on

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​មេឃខៀវ Manchester City កំពុង​ត្រៀម​ទទួល​​ថវិការ​ជា​ទឹកប្រាក់​ប្រមាណ​ជា 20 លានផោន ពី​​ក្លឹប Southampton ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែ​ការពារ Taylor Harwood-Bellis។

យ៉ាង​ណា​មិញ​ខ្សែ​ការពារ​វ័យ 22 ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Southampton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ជាមួយ​នឹង​លក្ខខណ្ឌ​ទិញ​ផ្ដាច់​កុងត្រា​នៅ​រដូវកាល​បន្ទាប់។ ក្លឹប Southampton សន្យា​លើ​លក្ខខណ្ឌ​ដោយ​នឹង​ត្រូវ​ទិញ​ផ្ដាច់​កុងត្រា​របស់ Harwood-Bellis ក្នុង​តម្លៃ 20 លានផោន ប្រសិន​បើ​ពួក​គេ​ឈ្នះការ​ប្រកួត ហើយ​ត្រូវ​ប្រូម៉ូត​ឡើង​មក​លេង​នៅ​លីគ​កំពូល​វិញ។

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប Southampton បាន​ប្រកួត​យក​ឈ្នះ​ទៅ​លើ​ក្លឹប Leeds United ក្នុង​លទ្ធផល 1-0 ដែល​ជា​ការ​ប្រកួត​វគ្គ Playoff នៃ​ក្របខណ្ឌ Championship។ បន្ទាប់​ពី​ជ័យ​ជំនះ​នេះ​ដែរ Southampton នឹង​ធានា​បាន​នូវ​ឱកាស ដើម្បី​វិល​ត្រឡប់​មក​កាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស (Premier League) វិញ នៅ​រដូវកាល​ក្រោយ 2024-2025។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២