បាល់ទាត់អន្តរជាតិ
Asensio នឹងពិភាក្សាអំពីកុងត្រាថ្មីជាមួយក្លឹប ក្រោយយុទ្ធនាការ UEFA Nations League

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបស្ដេចស Real Madrid គឺកីឡាករ Marco Asensio បានប្រាប់ថា គាត់នឹងពិចារណាអំពីអនាគតរបស់គាត់ជាមួយក្លឹប បន្ទាប់ពីគាត់ត្រឡប់ពីភារកិច្ចលេងឲ្យក្រុមជម្រើសជាតិនៅ Nations League។
កីឡាករវ័យ 26 ឆ្នាំរូបនេះ នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Real Madrid។ គាត់ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេទី 3 របស់ Real Madrid កាលពីរដូវកាលមុន ប៉ុន្តែជាអកុសលនៅរដូវកាលនេះ គាត់បានចូលលេងត្រឹមតែ 19 ប្រកួតប៉ុណ្ណោះក្នុងចំណោម 38 ប្រកួតនៅ La Liga និងបង្ហាញខ្លួនជាជម្រើសដំបូង ត្រឹមតែពីរលើកគត់ ក្នុងក្របខ័ណ្ឌ UEFA Champions League។
ថ្លែងទៅកាន់ Cadena SER កីឡាករសញ្ជាតិអេស្ប៉ាញ Marco Asensio បានទទូចថា គាត់ចង់បន្តនៅ Real Madrid ប៉ុន្តែគាត់ចង់ធានាបាននូវជម្រើសក្នុងការបង្ហាញខ្លួនជាមួយក្លឹប។ គាត់ចង់ឲ្យក្លឹបដាក់គាត់ឲ្យលេងគ្រប់ប្រកួត និងមិនមែនគ្រាន់តែប៉ុន្មានប្រកួតមិនសំខាន់ៗនោះឡើយ។
ប្រភព: 90 Min