បាល់ទាត់អន្តរជាតិ
ក្លឹបមួយនៅ Premier League កំពុងចាប់ផ្ដើមពិភាក្សាផ្ទេរប្អូនប្រុសរបស់ Bellingham
ក្លឹប Crystal Palace ត្រូវបានគេដឹងថា កំពុងចរចាដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Jobe Bellingham របស់ក្លឹប Sunderland។ យោងតាមការចុះផ្សាយរបស់អ្នកកាសែតលោក Fabrizio Romano បានអះអាងថា ក្លឹប Crystal Palace បានកំណត់គោលដៅលើខ្សែបម្រើរូបនេះ ជាការផ្ទេរដ៏សំខាន់មួយដែលអាចកើតឡើងមុនជម្រើសផ្សេងៗទៀតនារដូវក្ដៅខាងមុខ។
គេបានដឹងផងដែរថា អ្នកដែលពេញចិត្តនឹងទម្រង់លេងរបស់ Jobe Bellingham បំផុតនោះគឺជាគ្រូបង្វឹកក្លឹប Crystal Palace លោក Oliver Glasner ផ្ទាល់តែម្ដង ដែលជាហេតុធ្វើឲ្យគាត់ប្រាប់ក្លឹបឲ្យចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ ឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន។
យ៉ាងណាគេក៏បានរាយការណ៍ដែរថា ក្លឹបឆ្មាខ្មៅ Sunderland បានដាក់តម្លៃខ្សែបម្រើកណ្តាលវ័យ 18 ឆ្នាំរូបនេះ ចន្លោះពី 12 លានផោន ទៅ 18 លានផោន។ គួរដឹងផងដែរថា Jobe Bellingham គឺជាប្អូនប្រុសបង្កើតរបស់ Jude Bellingham ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Madrid។
ក្នុងរដូវកាល 2023/2024 កីឡាករឆ្នើម Jobe Bellingham បានធ្វើក្លឹបមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគាត់បានស៊ុតបញ្ចូលទី 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួបក្រុមបានម្ដង ក្នុងការប្រកួតចំនួន 47 ប្រកួត សម្រាប់ក្លឹប Sunderland។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar