Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត UCL រវាង Real Madrid និង Borussia Dortmund នៅ​រំលង​អាធ្រាត​​នេះ

Published

on

នៅ​រំលង​អាធ្រាត​នេះ យើង​នឹង​រកឃើញ​ម្ចាស់ពាន​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប នៅ​រដូវកាល​ឆ្នាំ 2023/2024 រវាង Borussia Dortmund និង Real Madrid ដែល​ត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley ក្នុង​ទីក្រុង​ឡុងដ៍។

ក្រុម​របស់​លោក Carlo Ancelotti ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ប្រៀប​ជាង​​គូប្រជែងរបស់​ខ្លួន ដែល​ពួក​គេ​អាច​នឹង​ឈ្នះពាន​នេះ​ជា​លើក​ទី 15 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​មិន​អាច​ប្រាកដ​ប្រជា​បាន 100% នោះ​ទេ​ថា ក្រុម​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន ព្រោះ​អ្វីៗ​សុទ្ធតែ​អាច​កើត​ឡើង​ក្នុង​កីឡាបាល់ទាត់។

អ្នក​​ជំនាញ​វិភាគ​ការ​ប្រកួត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អាច​នឹង​មាន​​គ្រាប់​បាល់​កើត​ឡើង​ច្រើន​​ជាង 1 គ្រាប់ នៅ​ក្នុង​ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នេះ។ ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​វិភាគ​ឃើញ​ថា នឹង​យក​ឈ្នះ Borussia Dortmund ក្នុង​លទ្ធផល 2 ទល់នឹង 1។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២